Thursday, September 24, 2020
Home Authors Posts by Peter Ford

Peter Ford

39 POSTS 0 COMMENTS

លោក ចន ឃើរី សង្កត់​​​ធ្ងន់​​​ពី​បញ្ហាសន្តិសុខ និង​ពាណិជ្ជកម្ម​អំឡុង​ដំណើរ​ទស្សនកិច្ច​

មាន​ប្រសាសន៍​នៅ​សួន​​​ច្បារ​​នៃ​សណ្ឋាគារ​ ​​​ Raffles​ កាលពី​រសៀល​ម្សិលមិញ​​ លោក ចន ឃើរី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​​​អាមេរិក​បានលើកឡើង​ថា "​បញ្ហា​ប្រឈម​បន្ទាន់" នៃ​ការ​ប្រឆាំង​ពួក​ជ្រុល​និយម​ ការ​កសាង​​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​ និង​ការ​មើល​ឃើញ​ប្រទេស​កម្ពុជា​​​ប្រែក្លាយ​ជា​ប្រទេស​ប្រជា​​​ធិបតេយ្យ​រីក​ចម្រើន​នោះ​ស្ថិត​នៅក្នុង​របៀប​វារៈ​​សំខាន់​របស់​លោក​​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​​១ថ្ងៃ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ​លោក ចន​​​ ឃើរី ដែល​ដំណើរ​ទស្សនកិច្ច​​​របស់លោកមកកាន់​កម្ពុជា​ ធ្វើ​ឡើង​មុន​​កិច្ច​ប្រជុំ​កំពូល​អាមេរិក​-អាស៊ាន​នៅ​ខែ​កុម្ភៈ នៅ​សាន់នីលែន (Sunnylands) ​រដ្ឋកាលីហ្វ័រញ៉ា បាន​ចាត់​ទុក​ជំនួប​របស់​លោក​​​​នៅ​​ពេល​ព្រឹក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហោ...

លោក ចន ឃើរី ​​​ចាប់​ផ្ដើម​ទស្សនកិច្ច​ការ​ទូត​​​រយៈ​ពេល​ខ្លី​​នៅ​​​​​កម្ពុជា​​

លោក ចន ឃើរី ​រដ្ឋមន្ត្រី​ការ​បរទេស​​សហ​​​រដ្ឋអាមេរិក បាន​​​​​​ធ្វើ​​​​​​ដំណើរ​​​មក​ដល់​កាល​ពី​ល្ងាច​ម្សិលមិញ ដើម្បីចាប់​ផ្ដើម​​​ទស្សនកិច្ច​រយៈ​​ពេល​២៤​ម៉ោង​មក​កាន់​ប្រទេស​កម្ពុជា ហើយ​​​អំឡុង​ពេល​នេះ ​លោក​គ្រោង​​ជួប​ជាមួយ​លោក​​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង និង​ថ្នាក់​ដឹកនាំ​សង្គម​ស៊ីវិល​​មួយ​ចំនួន​ទៀត​​។ ​​​ដោយ​​​ចេញ​​​ដំណើរ​​​​តាម​​​ជើង​​​​​ហោះ​​​ហើរ​​​​​​ពី​ប្រទេស​ឡាវ​ បន្ទាប់ពី​​​ធ្វើ​ទស្សនកិច្ច​​​ ​​​និង​​​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៅ​ទីនោះ លោក ចន ឃើរី គ្រោង​​​​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន និង​លោក ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​​​​ដើម្បី​​​​​​ពិភាក្សា​​​​​​អំពី​ឲ្យ​មាន​ចរាចរណ៍​ចេញ​ចូល​។ សមាជិក​នៃ​កង​អង្គរក្ស​​​របស់​នាយក​រដ្ឋមន្ត្រី​...

លិខិត​​​អង្គការមិនមែន​រដ្ឋាភិបាលជំរុញ​ឲ្យលោក​ ចន ឃើរី​ ដាក់​សម្ពាធ​លើ​​​រដ្ឋាភិបាលជុំវិញ​សិទ្ធិមនុស្ស

មុន​​​គម្រោង​​​មក​​​បំពេញ​​​ទស្សនកិច្ច​​​របស់​​​លោក​​​ ចន ឃើរី (John Kerry)រដ្ឋ​​​មន្ត្រីក្រសួង​​​ការបរទេស​​​សហរដ្ឋអាមេរិក​​​មក​​​កាន់​​​ប្រទេស​​​​​​​កម្ពុជា​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ទាំង​​​ជាតិ​​និង​​​អន្តរ​​​ជាតិ​​​បាន​​​ជំរុញ​​​ឲ្យ​​​លោក ចន ឃើរី កុំ​​​ចុះកិច្ច​​​ព្រម​​​ព្រៀង​​​ទ្វេ​​​ភាគី​​​ថ្មី​​​​​​ណា​​​មួយ​​​ឲ្យ​​​សោះ លុះ​​​ត្រា​​​តែ​​​កម្ពុជា​​​ប្តេជ្ញា​​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​​សិទ្ធិ​​​មនុស្ស​​​ និង​​​លទ្ធិប្រជាធិបតេយ្យ​​​បាន​ប្រសើរឡើង​។            លិខិត​​​បើក​​​ចំហ​​​ដែល​​​ចេញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ និង​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ប្រធាន​​​សហ​​​ព័ន្ធ​​​​​​អន្តរ​​​ជាតិ​​​ដើម្បីសិទ្ធិ​​​មនុស្ស​​​(International Federation for Human Rights)ប្រធាន​​​អង្គការ​​​អាដហុក​​​ ប្រធាន​​​អង្គការ​​​លីកាដូ​​​ ប្រធាន​​​អង្គការ​​​ វេទិកា​​​អាស៊ី (Forum-Asia) និង​​​ប្រធាន​​​មជ្ឈ​​​មណ្ឌល​​​សិទ្ធិ​​​មនុស្សកម្ពុជា​​​​​​នោះ ​មាន​​​​​​​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា "ការ​​​បង្ក្រាប​​ ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស ​​​និង​​​និទណ្ឌភាព​​​នៅ​​​កម្ពុជា​​​ដាច់​​​ខាត​​​ត្រូវ​​​តែ​​​បញ្ឈប់​​​"។ បន្ទាប់​​​ពី​​​ចាត់​​​ទុក​​​តួនាទី​​​របស់​​​តុលាការ​​​​​​​​​ថា ​​​ជា​​​ឧបករណ៍​​​ដើម្បី​​​​​​សង​​​សឹក​​​សកម្មភាព​​​របស់​​​អ្នក​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ អ្នក​​​នយោបាយ​​​គណ​​​បក្ស​​​ប្រឆាំង​​​ និង​​​សមាជិក​សហជីព​​​ លិខិត​​​នេះ​​​​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​ដូច្នេះថា​ ​​"​នេះ​គឺជាសារ​ដែល​​​​លោក​នាយក​រដ្ឋ​មន្ត្រី​...

លោក ចន ឃើរី នឹង​ជួប​ជាមួយ​សង្គម​ស៊ីវិល និង​លោក កឹម សុខា អំឡុង​​ទស្សនកិច្ច​

លោក ចន ឃើរី រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​អាមេរិក​​​​​​នឹង​​​ជួប​​​សវនាការ​​​ជាមួយ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​យ៉ាង​​​ហោចណាស់​​​មេដឹក​​​នាំ​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​មួយ​​​រូប​​​ដែរ​​​នៅ​​​ពេល​​​​​​ដំណើរ​​​​បំពេញ​​​ទស្សនកិច្ច​​​របស់​​​លោក​នៅ​​​រាជធានីភ្នំពេញ​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​​​​នេះ បន្ថែម​​​ពី​​​លើ​​​ការ​​​ជួប​​​សវនាការ​​​ជា​​​មួ​​​យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក ​​​ហោ ណាំហុង រដ្ឋ​​​មន្ត្រី​ក្រសួង​​​ការបរទេស​​​ដូច​​​ដែល​​​ត្រូវ​​​បាន​​​ប្រកាស​​​ពី​​​មុន។ កញ្ញា កឹម មនោវិទ្យា អ្នក​​​នាំ​​​ពាក្យ​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​កូនស្រី​​​របស់​​​លោក ​​​កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​និយាយ​​​ថា លោក កឹម សុខា មាន​​​គម្រោង ​​​ ជួប​​​សវនាការ​ជា​​​មួយ​​​លោក ចន ឃើរី ​​​ប៉ុន្តែ ​​​កញ្ញា​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ព័ត៌មាន​​​បន្ថែម​​​ទេ។ លោកស្រី ចក់ សុភាព ប្រធាន​​​មជ្ឈ​​​មណ្ឌល ​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា លោកស្រី​​​នឹង​​​ជួប​​​សវនាការ​​​ជាមួយ​​​លោក ចន ឃើរី ក្នុង​​​ជំនួប​​​ដែល​​​លោកស្រី​​​ចាត់​​​ទុក​​​ថា ត្រូវ​​​បាន​​​សម្រប​​​សម្រួល​​​ដោយ​​​ស្ថានទូត​​​អាមេរិក​​​។ លោក​​​ស្រី ចក់ សុភាព បាន​​​សរសេរ​​​ក្នុង​​​អីុម៉េល​​​ថា "ជា​​​ពិសេស​​​ខ្ញុំ​​​ចង់​​​់ជម្រាប​​​រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​ ចន...

លោក ចន ឃើរី នឹង​ជួប​សវនាការ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​រាជធានី​ភ្នំពេញ​

ក្រសួង​ការ​បរទេស​​អាមេរិក​​​បាន​​​​ប្រកាស​កាលពី​ថ្ងៃ​សុក្រថា លោក ចន ឃើរី ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​​​អាមេរិក​នឹងមក​បំពេញ​ទស្សន​កិច្ច​នៅ​រាជ​ធានី​​​ភ្នំពេញ​នៅថ្ងៃទី​២៦ ខែមករា ជា​​ផ្នែក​មួួយ​​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ខ្លី​មក​កាន់​តំបន់​ ​។ យោង​​តាម​សេចក្តី​ប្រកាស​នេះ​បាន​ឱ្យ​ដឹង​ថា លោក ចន ឃើរី នឹង​ជួប​​សវនាការ​ជាមួយ​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន និង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​ដើម្បី​ពិភាក្សា​អំពី​​កិច្ច​ប្រជុំ​កំពូល​​អាមេរិក​-អាស៊ាន​នៅ​ពេល​ខាង​មុខ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​សាន់​នីលែន រដ្ឋ​កាលីហ្វ័រ​នីញ៉ា នៅ​ខែ​កុម្ភៈ មុន​ពេល​លោក​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​​នៅ​ថ្ងៃទី​២៧ ខែមករា។ សេចក្ដី​ប្រកាស​នេះ​លើកឡើង​ទៀត​ថា ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង "​ស្វែង​រក​​វិធី​ដើម្បី​​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគីបន្ថែម​ទៀត...

រថយន្ត​​​ក្រុង​​​ដឹក​​​អ្នក​​​ដំណើរ​​​ពេល​​​យប់​​​ជួ​​​ប​​​គ្រោះ​​​ថ្នាក់​​​​​​របួស​​​៥​​​នាក់​​​ អ្នក​​​បើក​​​បរ​​​រត់​​​បាត់

នគរបាល​​​និង​​​អ្នក​​​ដំណើរ​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ​​​ថា រថយន្តក្រុង​​​ដឹក​​​អ្នក​​​ដំណើរ​​​ពេល​​​យប់​​​មួយ​​​គ្រឿង​​​ ដែល​​​ធ្វើ​​​ដំណើរ ​​​ពី​​​ក្រុង​​​ព្រះសីហនុ​​​ទៅ​​​ខេត្ត​​​សៀម​​​រាប​​​​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦ បាន​​​ក្រឡាប់​​​ក្នុង​​​ពេល​​​មាន​​​ភ្លៀង​​​ខ្លាំង​​​នៅ​​​ខេត្ត​​​កំពង់​​​ធំ​​​កាល​​​ពី​​​ព្រលឹម​​​ថ្ងៃ​​​សៅរ៍ ​​​ហើយ​​​បណ្តាល​​​ឲ្យ​​​របួស​​​អ្នក​​​ដំណើរ​​​ប្រាំ​​​នាក់​​​ក្នុង​​​នោះ​​​មាន​​​ទាំង​​​ទេសចរ​​​បរទេស​​​បួន​​​នាក់​​​ផង។ លោក សំ សុភី នាយ​​​ការិយាល័យ​​​​នគរ​​​បាល​​​ចរាចរ​​នៅ​​​ក្រុង​​​ស្ទឹង​​​សែន ដែល​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បាន​​​កើត​​​ឡើង បាន​​​និយាយ​​​ថា ​​​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​អូឡាំពិក​​​ដឹក​​​អ្នក​​​ដំណើរ ដែល​​​មាន​​​ទី​​​តាំង​​​នៅ​​​ ក្រុង​​​ភ្នំពេញ​​​ បាន​​​រត់​​​ភៀស​​​ខ្លួន​​​ ហើយ​​​បាត់​​​ស្រមោល​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក។ លោក​​​បាន​​​និយាយ​​​ថា ការ​​​វិភាគ​​​ស្នាម​​​កង់​​​រថយន្ត​​​អូស​​​លើ​​​ផ្លូវ​​​អាច​​​សន្និដ្ឋាន​​​បាន​​​ថា ​​​រថ​​​យន្ត​​​នេះ​​​បាន​​​​​បើក​​​បរ​​​លឿន​​​ណាស់​​​ ហើយ​​​បាន​​​ជួប​​​បញ្ហា​​​ពេល​​​ទៅ​​​ដល់​​​​​​ផ្លូវ​​​កោង។ លោក​​​បាន​​​ពន្យល់​​​ថា "គាត់​​​ប្រហែល​​​បាន​​​ពើប​​​ប្រទះ​​​នឹង​​​ស្ពាន​​​ភ្លាមៗ​​​នៅ​​​ខាង​​​មុខ​​​ហើយ​​​បាន​​​ព្យាយាម​​​ចាប់​​​ហ្វ្រាំង​​​ភ្លាម​​​តែ​​​ម្តង ខណៈ​​​ដែល​​​រថយន្ត​​​ក្រុង​​​នោះ​​​ទៅ​​​ដល់​​​ផ្លូវ​​​កោង​​​ មូលហេតុ​​​នេះ​​​ហើយ​​​បាន​​​ជា​​​វា​​​ក្រឡាប់"។ លោក​​​បាន​​​និយាយ​​​ថា អ្នក​​​បើក​​​រថយន្ត​​​ក្រុង​​​បាន​​​គេច​​​ខ្លួន​​​​​​មុន​​​ពេល​​​ប៉ូលិស​​​ទៅ​​​ដល់​​​ ហើយ​​​វា​​​ស្រេច​​​តែ​​​តុលាការ​​​ក្រុង​​​ទេ​​​​​​ក្នុង​​​ការ​​​សម្រេច ថាតើ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​គាត់​​​ ឬ​​​យ៉ាង​​​ណា​​​នោះ។អ្នក​​​ស្រី នីកូល រ៉ាវិន អាយុ​​​៣២​​​ឆ្នាំ មក​​​ពី​​​ប្រទេស​​​ហូឡង់​​​ បាន​​​ធ្វើ​​​ដំណើរ​​​ជា​​​មួយ​​​មិត្ត​​​ប្រុស​​​របស់​​​ខ្លួន​​​តាម​​​រថយន្ត​​​ក្រុង​​​នេះ​​​នៅ​​​ពេល​​​វា​​​ក្រឡាប់​​​នៅ​​​ម៉ោង​​​ប្រហែល​​​៥​​​ជិត​​​ភ្លឺ។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​ពី​​​គ្រែ​​​ពេទ្យ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​រ៉ូយ៉ាល់​​​អង្គរ​​​អន្តរជាតិ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​ ជា​​​កន្លែង​​​ដែល​​​អ្នក​​​ស្រី​​​បាន​​​ទទួល​​​ការ​​​វះ​​​កាត់​​​ពីរ​​​ដង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ដោយសារតែ​​​បាក់​​​ឆ្អឹង​​​ដក​​​កាំបិត​​​បួន​​​កង់។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "វា​​​ដូច​​​រថយន្ត​​​ក្រុង​​​ឃាត​​​កម្ម​​​អ៊ីចឹង​​​ វា​​​ហួស​​​និស្ស័យ"។ ដោយ​​​ពន្យល់​​​ប្រាប់​​​ថា ការ​​​បើក​​​បរ​​​រ៉េ​​​ចុះ​​​ឡើង​​​​​​របស់​​​គាត់​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​អ្នកស្រី​​​ភ្ញាក់​​​ពី​​​ដេក​​​នោះ​​​ អ្នកស្រី រ៉ាវិន បាន​​​​​​​​​និយាយ​​​ថា "កំពុង​​​តែ​​​មាន​​​ភ្លៀង​​​ខ្លាំង​​​ណាស់​​​ ហើយ​​​អ្នក​​​បើក​​​បរ​​​ក៏​​​បើក​​​លឿន​​​​​​ហួស​​​ហេតុ​​​ដែរ"។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​ថា យើង​​​យឺត​​​ពេល​​​ ហើយ​​​គាត់​​​បង្កើន​​​​​​ល្បឿន​​​ដើម្បី​​​ឲ្យ​​​ទៅ​​​ដល់​​​ទាន់​​​ពេល។ ​​​អ្នក​​​​​​ធ្វើ​​​ដំណើរ​​​បាន​​​រអ៊ូរទាំ​​​ប្រាប់​​​គាត់​​​ថា គាត់​​​បើក​​​លឿន​​​ណាស់"។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ក្នុង​​​ភាព​​​ជ្រួល​​​​​ច្របល់​​​​​​ក្រោយ​​​ពី​​​គ្រោះ​​​ថ្នាក់​​​នោះ​​​ ភាគ​​​ច្រើន​​​នៃ​​​អីវ៉ាន់​​​របស់​​​អ្នក​​​ដំណើរ​​​ស្ថិត​​​​​​នៅ​​​ខាង​​​ក្នុង​​​រថយន្ត​​​ក្រឡាប់​​​នោះ​​​ ហើយ​​​មនុស្ស​​​មួយ​​​ចំនួន​​​​​​គិត​​ទាំង​​​អ្នក​​​ស្រី​​​ខ្លួន​​​ឯង​​​ផង ត្រូវ​​​​​ចោរ​​​លួច​​​អីវ៉ាន់​​​របស់​​​ខ្លួន។ អ្នក​​​ស្រី​​​និយាយ​​​ថា...

សាលា​​​រាជធានី​​​និយាយ​​​ថា ប្រធាន​​​បទ​​​នៃ​​​គំនូរ​​​លើ​​​ជញ្ជាំង​​​អគារ​​​ប៊ូឌីង​​​មិន​​​ស័ក្តិ​​​សមនឹង​​​បង្ហាញ​​​ជា​​​សាធារណៈ​​​

កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ មន្ត្រី​​​សាលា​​​រាជធានី​​​បាន​​​លុប​​​រូប​​​គំនូរ​ដែល​​​គេ​​​គូ​​រ​នៅ​​​លើ​​​ជញ្ជាំង​​​អគារ​​​ប៉ូឌីង​​​​​​​​​​ដ៏​​​ចាស់​​​ទ្រុឌ​​​ទ្រោម​​​ក្នុង​​​រាជធានីភ្នំ​​​ពេញ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ជំទាស់​​​​យ៉ាង​​​ខ្លាំង​​​ពាស​​ពេញ​​​​បណ្តាញ​​​ទំនាក់ទំនង​​​សង្គម ខណៈ​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​ជា​​ច្រើន​​បានបង្ហោះ​​​​រូប​​​គំនូរ​​​នេះ​​​យ៉ាង​​​ព្រោង​​​ព្រាត​​​ ហើយ​​​រិះ​​​គន់​​​ចំពោះ​ការ​​​សម្រេច​​​លុប​​​រូប​​​គំនូរ​​​នេះវិញ​​​។ រូប​​​​​​គំនូរ​​​ដែល​​​មាន​​​ពណ៌​​​ខ្មៅ​​​លាយ​​​បៃតង​​​ព្រឿង​ៗ​របស់​​​អ្នក​​​ស្រី មឿន ថារី ​​​​​ជា​​​ស្ត្រី​​​​ម្នាក់​រស់​​​នៅ​​​ក្នុង​​​អគារ​​​ប៊ូឌីង​​​នេះ​​​ ដែល​​​​គេ​​​ស្គាល់​​​និង​គោរព​ដោយ​​​សារ​​​ជំនាញ​​​ដេរ​​​ប៉ាក់នោះ​ ​​​​​​​​​ត្រូវ​​​បាន​​​គេ​​​គូរ​​​នៅ​លើ​​​ជញ្ជាំង​​​ជ្រុង​​​ខាង​​​ជើង​​​នៃ​​​អគារ​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ដើម​​​ខែ​​​នេះ​​​មក​​​ម្លេ៉ះ​​​ ​ដោយ​​​លោក Miles “El Mac” MacGregor ​​​វិចិត្រករ​​​អន្តរ​​​ជាតិ​​​​ផ្នែក​គំនូ​​​រ​​​លើ​​​ជញ្ជាំង​​​ ជន​​​ជាតិ​​​អាមេរិក​​​ដ៏​​​ល្បី​​​ឈ្មោះ ហើយ​​​វា​​​​​​​​​ជា​​​ផ្នែក​​​នៃ​​​គម្រោង​​​​​​មួយ​​​ដើម្បី​​​ើ​​​លើក​​​កម្ពស់​​​​​​សិល្បៈ​​​គំនូរ​​​តាម​​​ទី​​​សាធារណៈ​​​ដែល​ផ្តល់​​​មូល​​​និធិ​​​ដោយ​​​លោក​​​ David Choe ជា​​​វិចិត្រ​​​ករ​​​ដែល​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ច្រើន​។ ទោះ​​​ជា​​​យ៉ាង​​​ណា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​លុប​​​រូប​​​គំនូរ​​​នេះ​​​​​​ចោល​​វិញ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ​​​ ដោយ​​​លើក​​​ឡើង​​​ថា វិចិត្រ​​​ករ​​​គូ​​​​​​គំនូរ​​​​​​នេះ​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ជា​​​ផ្លូវ​​​ការ​​​ ហើយ​​​​​​អ្នក​​​ស្រី មឿន ថារី ពុំ​​​មាន​​​តម្លៃ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ជា​​​ប្រធាន​​​បទ​​​នៃ​​​ផ្ទាំង​​​គំនូរ​​​តាម​​​ទី​​​សាធារណៈ​​​នេះ​​​ឡើយ​​​​​​។ អ្ន​​​ក​​​ស្រី ហ៊ុន សារ័ត្ន ប្រធាន​​​ភូមិ​​​​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ប្រធាន​​​ភូម​​​ី​​​ពី​​​រនាក់​​​នៅ​​​អគារ​​​ប៊ូឌីង​​​នេះ​​​​​​បាន​​​និយាយ​​​ថា គាត់​​​ត្រូវ​​​បាន​​​គេ​​​បញ្ជា​​​ឲ្យ​​​លុប​​​រូប​​​គំនូរ​​​នេះ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ​​​។ ​​​"យើង​​​លុប​​​រូប​​​គំនូរ​​​នេះ​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​យប់​​​មិញ ព្រោះ​​​សាលា​​​រាជធានី​​​​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​​​​ឲ្យ​​​យើង​​​ធ្វើដ​​​ូច្នេះ"។ លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​​​​ទាម​​​ទារ​​​លុប​​​រូបគំនូរ​​​​​​នេះ​​​​​​ ព្រោះ​​​លោក ​​​Mac​​​Gregor ​​​មិន​​​​​​ទទួលបាន​​​​ការ​​​អនុញ្ញាត​​​ជា​​​ផ្លូវ​​​ការ​​​ឲ្យ​​​គូរ​​​រូប​​​គំនូរ​នេះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា...

អ្នក​មាន​តួនាទី​សំខាន់ៗ​ក្នុង​វិស័យ​កាត់ដេរ​ពិភាក្សា​អំពី​ស្ថានភាពឧស្សាហកម្ម​របស់​ខ្លួន

ដោយ​ប្រាក់ខែ​អប្បបរមា​ថ្មី​សម្រាប់​កម្មករ​កាត់ដេរ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​ក្រោយ អ្នក​មាន​តួនាទី​សំខាន់ៗ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ម្សិលមិញ​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នៃ​វិស័យ​នេះ។ លោក អៀន រា៉ម៉ិក នាយក​អង្គរ​រីស៊ើច ដែល​សម្រប​សម្រួល​កិច្ច​ពិភាក្សា​នេះ​ក្នុង​ចំណោម​អ្នក​តំណាង​រដ្ឋាភិបាល រោងចក្រ សហជីព ក្រុមហ៊ុន​ម៉ាក​ល្បីៗ​លើ​ពិភព​លោក អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ទីភ្នាក់ងារ​អភិវឌ្ឍ​បរទេស បាន​មាន​ប្រសាសន៍​ថា "ក្នុង​នាម​ជា​ក្រុម​នៃ​អ្នក​មាន​ភាគហ៊ុន យើង​មិន​បាន​អង្គុយ​ពិភាក្សា​គ្រប់គ្រាន់​ទេ"។ ចាប់តាំង​ពី​មាន​កូដកម្ម​ទូទាំង​ប្រទេស ដែល​ធ្វើ​ឲ្យ​កក្រើក​វិស័យ​កាត់ដេរ​កាលពី​ចុង​ឆ្នាំ​២០១៣​នោះ​មក ឧស្សាហកម្ម​នេះ​បាន​បង្ហាញ​ភាព​រីកចម្រើន​នឹង​ន និង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ឧស្សាហកម្ម​ប្រសើរ​ឡើង​ក្នុង​ពេល​មាន​ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដ៏​ច្រើន គឺ​ពី​១០០ដុល្លារ​ទៅ​១២៨​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ និង​ដល់ទៅ​១៤០​ដុល្លារ​ក្រោយពី​មាន​សេចក្តី​សម្រេច​ថ្មី​បំផុត​របស់​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា...

ការ​​​ប្រកួត​​​ក្នុង​​​ទ្រុង​​​ជា​​​លើកទី២​នៅ​​​កម្ពុជា​​​​​​ គឺ​​​ជា​​​ការ​​​​​​ប្រកួត​​​សង​​​សឹក​​​និង​​​ផ្តួល​​​គ្នា​​​ដ៏​​​​​​រហ័ស​​​

ចាន់​​​ រតនា បាន​​​ដើរ​​​ចូល​​​សាល​​​មហោ​​​ស្រព​​​​​​​​​ កោះ​​​ពេជ្រ​​​ ដែលមាន​​​​កន្លែង​​​នៅ​​​ទំនេរ​​​ពាក់​​​កណ្តាល​​​​ មុន​​​ម៉ោង១១​​​​​​និង​​​៣០​​​នាទី​​​យប់​​​ថ្ងៃ​​​សៅរ៍បន្តិច​ ដោយ​​​ពាក់​​​រូបមុខ​យក្ស ខណៈ​​​ម៉ាសីុន​​​បាញ់​​​​​​ផ្សែង និង​​​តន្ត្រី​​​ប៉ប់​បស្ចឹម​​​ប្រទេស​​​​​​​ ចាប់​​​ផ្តើម​​​បាញ់​​​ និង​​​ប្រគំ​​​ឡើង​​​ មុន​​​​​​​ការ​​​ប្រកួត​​​លើក​​​ចុង​​​ក្រោយ​​​នៃ​​​ព្រឹត្តិការណ៍​​​​ប្រកួត​​​ជើង​​​ឯក "អាណាចក្រ​​​ខ្មែរ​​​"​ ក្នុង​​​រាជ​​​ធានីភ្នំពេញ។ ទោះ​​​បី​​​ជា​​​ព្រឹត្តិការ​​​ណ៍ផ្លូវ​​​ការ​​​ដ៏​​​សំខាន់​​​នេះ​​​​​​ ផ្តោត​សំខាន់​លើ​កីឡាករ​​​ក្បាច់​​​គុន​​​ចម្រុះ​​​​ចំនួន​​​ពីរ​​​រូប​​​ក្តី ​តែ​វា​ក៏​​​ជា​​​ជំនួប​ម្តង​ទៀត​រវាង​​​កីឡាករ​​​ខ្មែរ​​​ចំនួន​​​ពីរ​​​រូប​​​គឺ​​​ កីឡាករ ចាន់​​​ រតនា អាយុ​​​២៨ ​​​និង​​​ កីឡាករ សំអាង ឌុន អាយុ​​​២៤​​​ឆ្នាំ​​​ ដែល​​​មាន​​​រូប​​​​​​ធំ​​​ៗ​​​នៅ​​​លើ​ផ្ទាំង​​​ផ្សព្វ​​​ផ្សាយ​​​ដែរ​។ ​​​​​​​​​អំឡុង​​​ព្រឹត្តិការណ៍​ប្រកួត​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ដែល​​​ហៅ​​​​ថា "Rise of the Kingdom” នៅ​​​ក​​​្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កីឡាករ​​​ ចាន់​​​ រតនា ដែល​​​មាន​​​​​​ការ​​​គាំទ្រ​​​យ៉ាង​​​ខ្លាំង​​​​​​ត្រូវ​​​បាន​​​សម្រេច​​​ឲ្យ​​​ចាញ់​​​​​​គូ​​​​​​ប្រកួត​​​របស់​​​ខ្លួន​​​ គឺ​​​កីឡាករ ​​​សំអាង​​​ ឌុន បន្ទាប់​​​ពី​​​អ្វី​​​ដែល​​​ចាត់​​​ទុក​​​ថា គឺ​​​ជាការ​​​ជាន់​​​មុខ​​​ខុស​​​លក្ខន្តិកៈ ដោយ​​​ធ្វើ​​​ឲ្យ​​​គូប្រកួត​​​ធ្វើ​​​ពុធ​​​ជា​​​របួស និង​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​រៀប​​​ចំ​​​ជំនួប​​​របស់​​​ពួក​​​គេ​​​ឡើង​​​វិញម្តងទៀត​។ នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​មួយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ចាន់ រតនា ប្តេជ្ញា​​​ថា...

ការសិក្សាស្រាវជ្រាវពីជំងឺគ្រុនឈាម​នៅកម្ពុជា​បង្ហាញថា​ ជំងឺនេះ​អាច​ចម្លង​ទៅ​សត្វ​មូស​វិញ

ការសិក្សា​​​ស្រាវ​​​ជ្រាវ​​​ថ្មីមួយ​​​​​​ស្តី​​​អំពី​​​ការ​​​ឆ្លង​​​មក​​​កាន់​​​មនុស្ស​​​នៃ​​​មេរោគ​​​គ្រុន​​​ឈាម​​​​​​​ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុងខេត្ត​​​​កំពង់​​​ចាម​​​​​​ បាន​​​បង្ហាញ​​​ថា មេរោគ​​​នេះ​​​អាច​​​ចម្លង​មក​​​​​​​មូស​​​វិញ​​​តាម​រយៈ​អ្នក​​​ផ្ទុក​​​មេរោគ​​​នេះ​​​ដែលមិន​​​បង្ហាញ​​​រោ​​​គ​​​ សញ្ញា​​​ និង​​​ដែល​​​តាម​​​ពិត​​​ទៅ​​​ចម្លង​ខ្លាំង​ជាង​​​អ្នក​​​ដែល​​​បង្ហាញ​​​រោគ​​​សញ្ញា​​​ទៅទៀតនោះ​។ ​​​ធ្វើ​​​ឡើង​​​ដោយ​​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​និង​​​មជ្ឈ មណ្ឌល​​​ជាតិ​បារាំង​​​សម្រាប់​​​ការ​​​ស្រាវ​​​​​​ ជ្រាវ​​​ (French National Center for Scientific Research) ​​​ នៅ​​​មន្ទីរ​​​ពេទ្យ​​​រដ្ឋ​​​ចំនួន​​​បី​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​នេះ​​​អំឡុង​​​រដូវ​​​វស្សា​​​ក្នុង​​​ឆ្នាំ​​​២០១២ និង​​​២០១៣ ការ​​​សិក្សា​​​នេះ​​​​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​ ដោយ​​​ទស្សនាវដ្តី​​​ Proceedings of the National Academy of Science ​​​ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ។ ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​នេះ​​​ដែល​​​ផ្តល់​​​មូល​​​និធិ​​​ដោយ​​​​​​សហភា​​​ពអឺរ៉ុប​​​ បាន​​​រក​​​ឃើញ​​​ថា ​​​អ្នក​​​ដែល​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ឈាម​អាច​​​ចម្លង​​​មេរោគ​​​នេះ​​​ទៅ​​​មូស​​​វិញ​​​...