Thursday, September 24, 2020
Home Authors Posts by Peter Ford

Peter Ford

39 POSTS 0 COMMENTS

​ជន​ជាតិ​ភាគតិច​ចារ៉ាយ​​​ត្រូវ​​​បាន​​​សម្លាប់​​​ចោល​​​​ដោយ​សារ​ខ្វះ​កន្លែង​ដាក់​អ្នក​ទោស​ថ្មី ឬ​កន្លែង​សម្រាប់​សន្តិសុខ​

អតីត​មន្ត្រី​ខ្មែរ​ក្រហម​ម្នាក់​ទទួល​បន្ទុក​កត់​ត្រា​ការ​សាកសួរ​នៅ​មណ្ឌល​សន្តិសុខ​អូរកន្សែង ​​​ក្នុង​ខេត្ត​រតនគិរី​បាន​ផ្តល់សក្ខីកម្ម​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម​កាលពី​ម្សិលមិញ ដោយ​ប្រាប់​​តុលា​ការ​ពី​វិធីដែល​មន្ត្រី​របប​នោះ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពន្ធនាគារ​ "ដោះស្រាយ​" ការ​ខ្វះ​កន្លែង​​​នៅ​មណ្ឌលនេះ​​​ ដោយ​ការ​សម្លាប់​អ្នក​ទោស​ជាច្រើន​នាក់​។ សាក្សី​រូប​នេះ​ដែល​តុលាការ​មិន​​បញ្ចេញ​ឈ្មោះ​ដើម្បី​ធានា​សុវត្ថិភាព​របស់​គាត់​ បាន​ផ្ដល់​សក្ខីកម្ម​តាម​រយៈ​វីដេអូ​ខន់​​​ហ្វឺរិន​ពី​ផ្ទះ​របស់​គាត់​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមាន​​​ជ័យ ជា​ទីតាំង​មួយ​ក្នុង​ចំណោម​​​ទីតាំង​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម។ គាត់​បាន​ប្រាប់​​អង្គ​ជំនុំជម្រះ​ថា ដោយ​បាន​ចូល​រួម​ជាមួយ​ចលនា​កុម្មុយនីស្ត​ក្នុង​ឆ្នាំ​១៩៧០ ជា​ទាហាន​ម្នាក់​ គាត់​​​​បាន​​ធ្វើ​ជាអ្នក​​​គ្រប់​​​គ្រង​​​ម៉ាស៊ីនផ្សាយ​​​​ក្នុង​ឆ្នាំ​១៩៧៥ ហើយ​​​​​ ក្នុង​ឆ្នាំ​១៩៧៧ គាត់​បាន​​ក្លាយ​ជា​កម្មា​​​ភិបាល​ម្នាក់​ក្នុង​ចំណោម​កម្មាភិបាល​ពីរ​នាក់​ឈរ​ជើង​នៅ​​អូរកន្សែង ដោយ​ធ្វើ​ការ​តាម​បញ្ជា​របស់​​ ឆោម សែ។ គាត់​បាន​ផ្ដល់​សក្ខីកម្មថា ជួន​កាល​អំឡុង​រដូវ​វស្សា​ក្នុង​ឆ្នាំ​១៩៧៧ ឬ​១៩៧៨ បុរស​ ស្ត្រី និង​កុមារ​ជនជាតិ​​ភាគ​តិច​ចារ៉ាយ​ជាង​១០០​នាក់​ត្រូវ​​បាន​បញ្ជូន​ទៅ​អូរកន្សែង ខណៈ​ដែល​ពន្ធនាគារ​នេះ​មិន​មាន​កន្លែង​គ្រប់គ្រាន់​ដើម្បី​ដាក់​អ្នក​ទោស​ថ្មី...

នគរបាល​នឹង​ចាប់​ផ្តើម​រឹតបន្តឹង​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ថ្មី​​ ក្រោយ​ពី​ពន្យារពេលអស់​២ខែ​កន្លះ

គណៈកម្មាធិការជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ប្រកាស​កាលពី​ថ្ងៃសុក្រ​ថា បន្ទាប់​​ពី​ផ្តោត​លើការ​ខិត​ខំប្រឹង​ប្រែង​របស់ខ្លួន​លើ​ការ​អប់រំ​អ្នក​បើក​បរ​អំពីច្បាប់​ចរាចរណ៍​រយៈ​ពេល​ពីរ​ខែកន្លះរួច​មក​ នៅថ្ងៃនេះ​នគរបាល​នឹង​ចាប់​ផ្តើមអនុវត​្ត​ច្បាប់ថ្មី​ដ៏​តឹង​រ៉ឹង ដោយ​ធ្វើការ​ផាក​ពិន័យ និង​ដាក់ទោស​ទណ្ឌ​ដល់​អ្នក​​​​បើក​បរ​យានយន្ត​ដែល​ល្មើស​ច្បាប់។ សេចក្តី​ប្រកាស​​ដែល​ចុះ​ហត្ថលេខា​ដោយ​​​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មាន​ខ្លឹម​សារ​ថា "ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​ ​​នគរបាល​ចរាចរ​នឹង​បង្កើន​ការ​ត្រួត​ពិនិត្យ​ និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ចំពោះ​អ្នក​បើក​បរ​ណា​​​​​​ដែល​មិន​ពាក់​មួក​សុវត្ថិភាព បើក​បរ​លើស​​​​​​​ល្បឿនកំណត់​ បើក​បរ​ក្រោម​ឥទ្ធិពល​​គ្រឿង​ស្រវឹង​ មិន​បើក​បរ​ក្នុងគន្លង​ផ្លូវឱ្យ​បាន​​ត្រឹម​ត្រូវ​ បើក​បរ​ដឹក​លើស​ទម្ងន់ និង​យានយន្ត​ស្ថិត​ក្នុង​លក្ខខណ្ឌ​គ្មាន​សុវត្ថិភាព​ជាដើម"។ លោក រុន​ រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​​សាធារណៈ​នៃនគរបាល​ជាតិ​​បានមាន​ប្រសាសន៍​ថា ថ្ងៃនេះ​នឹង​កត់​សម្គាល់​​ពី​ចំណុច​របត់មួយ​សម្រាប់នគរបាល​ ដោយ​មាន​ការ​ផ្លាស់ប្តូរ​ពី​​ការ​ចេញ​ការ​ព្រមាន​ទៅ​ជា​​ការ​អនុវត្ត​ច្បាប់វិញ​។ លោក​បាន​ថ្លែង​ថា "​ពីមុន យើង​​ច្រើន​តែ​​អប់​រំ​ប្រជាពល​រដ្ឋ ​ចន្លោះពី​​៤០ទៅ​៦០​ភាគរយ​"។ ​លោក​បាន​​កត់​សម្គាល់​ថា ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​បានធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​មានការ​ពេញ​ចិត្ត​​។ លោក​បាន​បន្ថែម​ថា "យើង​គិត​ថា ឥឡូវ​នេះ​​យើង​បាន​ធ្វើ​ការ​អប់​រំ​ច្រើន​ណាស់​មក​ហើយ​។ វាដល់ពេល​ដែល​​​គោរព​ច្បាប់ហើយ"។ ឧត្តម​សេនីយ៍​ឯក រុន​រ័ត្ន​វាសនា បាន​បន្ថែម​ថា នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​​​ពិសេស​ចំពោះ​បទ​ល្មើស​បើក​បរ​ដោយ​ស្រវឹង​ និង​​​បើក​បរ​​លើស​​ល្បឿន​​កំណត់​​ ជាយុទ្ធ​សាស្ត្រ​​​ដែល​ត្រូវ​​​​បាន​សាទរ​ដោយ​​លោក អ៊ា...

សាលាក្តី​ស្តាប់​ការ​ផ្តល់​សក្ខីកម្ម​អំពី​មន្ទីរ​សន្តិសុខ​និង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង

សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​ពុធ​បាន​ចាប់​ផ្តើម​ដំណាក់កាល​ថ្មី​នៃ​សវនាការ​ក្នុង​សំណុំ​រឿង​០០២/០២ ដែល​ផ្តោត​លើ​មន្ទីរ​សន្តិសុខ​និង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ដោយ​សាក្សី​ម្នាក់​បាន​ប្រាប់​តុលាការ​ថា លោក​បាន​ឃើញ​ឆ្អឹង​នៃ​អ្វី​ដែល​លោក​ជឿ​ថា​ជា​ប្រជាជន​ចារ៉ាយ​ជាង​១០០​នាក់​ត្រូវ​គេ​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង​នៅ​ខេត្ត​រតនគិរី​ក្នុង​ឆ្នាំ​១៩៧៧។ មន្ទីរ​សន្តិសុខ ដែល​គេ​ស្គាល់​ថា​ជា​កន្លែង​អប់រំ​និង​កសាង​អូរ​កន្សែង គឺ​ជា​គុក​មួយ ដែល​ទាហាន​មកពី​កងពល​៨០១​របស់​កងទ័ព​បដិវត្តន៍​កម្ពុជា​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម និង​ជួនកាល​សម្លាប់​ចោល ប្រសិនបើ​ពួកគេ​មិន​ពេញ​ចិត្ត ប៉ុន្តែ​ជន​ស៊ីវិល​ជាច្រើន​ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទី​នោះ​ដែរ ក្នុង​នោះ​មាន​ទាំង​សាក្សី ផាន ថុល ឥឡូវ​នេះ​មាន​អាយុ​៧៥​ឆ្នាំ​ដែរ។ លោក ថុល បាន​ប្រាប់​តុលាការ​ថា គេ​បាន​ឃុំ​ខ្លួន​គាត់​នៅ​មន្ទីរ​ឃុំឃាំង​នេះ​ក្នុង​ខែ​មិថុនា​ឆ្នាំ​១៩៧៧ បន្ទាប់ពី​ត្រូវ​កម្មាភិបាល​ខ្មែរ​ក្រហម​ចោទ​ថា​បាន​ប្រើ "វិធី​សក្តិ​ភូមិ" នៅ​ចម្ការ​កៅស៊ូ ជា​កន្លែង​ដែល​លោក​ធ្វើការ ដូចជា​រម្ងាប់​មេរោគ​ឧបករណ៍​របស់​លោក​ជាមួយ​ខ្លាញ់​គោ ដើម្បី​កុំ​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ​ទៀត។ លោក​បាន​និយាយ​ថា លោក​បាន​ជាប់​គុក​មួយ​ខែ​ដំបូង​និង​ត្រូវ​គេ​ដាក់​ច្រវាក់...

ក្រសួង​បញ្ជា​ឲ្យ​ស្ថានទូត​​​​កម្ពុជា​​​រក​មេធាវី​ការពារ​អ្នក​នេសាទ​ក្នុង​រឿង​ក្ដី​រំលោភ​នៅប្រទេស​​​​ថៃ​

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​បាន​បញ្ជា​ឲ្យ​​ស្ថានទូត​ខ្មែរ​នៅ​ក្រុង​បាងកក​ផ្ដល់​មេធាវី​​ជួយ​អ្នក​នេសាទ​​ខ្មែរ​ប្រាំ នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ពីបទ​វាយ​ប្រហារ​ភ្ញៀវ​ទេសចរ​បារាំង​បួន​នាក់​ ហើយ​រំលោភ​ម្ដាយ​និង​កូនស្រី​ លើ​កោះ​គុត​របស់​​​ថៃ កាល​​​ពី​យប់​ថ្ងៃ​សៅរ៍។ លោកស្រី អ៊ាត សុភា ឯកអគ្គរាជទូត​ខ្មែរ បាន​ធ្វើ​ដំណើរ​ទៅ​កោះ​នោះ​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ​ ​ក្នុង​បេសកកម្ម​ស្វែង​រក​ការ​ពិត​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​ត្រឡប់​មក​ក្រុង​បាងកក​វិញ​នៅ​ពេល​រសៀល​ដើម្បី​ជម្រាប​ជូន​លោក ហោ ណាំហុង តាម​ទូរស័ព្ទ។ សេចក្ដី​ជូន​ព័ត៌មាន​មួយ​ចុះ​ហត្ថលេខា​ដោយ​​លោក​រដ្ឋមន្ត្រី និង​ចេញ​កាលពី​ម្សិល មិញ បាន​បញ្ជាក់​ពិស្ដារ​នូវ​ការ​វាយ​ប្រហារ​​ ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ព័ត៌មាន​អន្តរជាតិ និង​ព័ត៌មាន​ថៃ​​ ក្នុង​នោះ​មាន​ទាំង​ហេតុការណ៍​ដែល​ជន​សង្ស័យ​បាន​សារភាព​​ថា​ បាន​វាយ​ប្រហារ​ភ្ញៀវទេសចរ​បារាំង​​នៅ ជិត​រមណីយដ្ឋាន​របស់​ពួកគេ​ និង​​ថា​ពួកគេ​បាន​រំលោភ​​ស្ត្រី​ទាំង​នោះ​ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​...

ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​ចុះ​​​ទៅ​​​​​​កន្លែង​​​កើត​​​ហេតុ​​​នៃ​​​ការ​​​​​​ចាប់​​​រំលោភ​​​លើ​​​កោះ​​​ថៃ​​​

យោង​​​តាម​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ឲ្យ​​​ដឹង​​​ថា ​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​ខ្មែរ​​​ប្រចាំ​​​ប្រទេស​​​ថៃ​​​បាន​​​​​ធ្វើ​​​ដំណើរ​​​តាម​​​​​​ឧទ្ធម្ភាគចក្រ​​​ទៅ​​​កាន់​​​កោះគុត​​​​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ ដើម្បី​​​ស៊ើប​​​អង្កេត​​​​​​ករ​​​ណី​​​​​​ចាប់​​​រំលោភ​​​ស្ត្រី​​​ជនជាតិ​​​បារាំង​​​ម្នាក់​​​ និង​​​​​កូន​​​ស្រី​​​គាត់​​​ដោយ​​​អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​ខ្មែរ​​​ចំនួន​​​៥​​​នាក់​​​​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​សៅរ៍ ហើយ​​​រំពឹង​​​ថា ​​​នឹងបញ្ជូន​​​​​​របាយការណ៍​​​​​​លម្អិត​​​​​​មក​​​ក្រសួង​​​ការ​​​បរទេស​​​​​​នៅ​​​ថ្ងៃ​​​នេះ។​​​​​​ សារព័ត៌មាន​​​ Associated Press បាន​​​រាយការណ៍​​​ថា បុរស​​​អ្នក​​​នេសាទ​​​ទាំង​​​ប្រាំ​​​នាក់​​​​​​ត្រូវ​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ បន្ទាប់​​​ពី​​​​​​វាយ​​​ប្រហារ​​​​​​​​​​​​ទេសចរ​​​​​​ជន​​​ជាតិ​​​បារាំង​​​បួន​​​នាក់​​​នឹង​​​កាំបិត​​​​​​នៅ​​​លើ​​​កោះ​​​រមណីយដ្ឋាន​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្រាត​​​ភាគ​​​ខាង​​​កើត​​​ប្រទេស​​​ថៃ ហើយ​​​​​​ក៏​​​ចាប់​​​រំលោភ​​​​​​ស្ត្រី​​​ទេសចរ​​​ពីរ​​​នាក់។ ​​​យោង​​​តាម​​​លោក ជុំ សុន្ទរី ឲ្យ​​​ដឹង​​​ថា ​​​តាម​​​បទ​​​បញ្ជា​​​​​​របស់​​​លោក ហោ ណាំហុង រដ្ឋ​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស ឯកអគ្គ​​​រដ្ឋ​​​ទូត លោកស្រី​​​ អ៊ាត សុភា​​​​​​ បាន​​​ធ្វើ​​​ដំណើរ​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទពី​​​ក្រុង​​​បាងកក​​​ទៅ​​​កាន់កោះ​​​គុត​​​ក្នុង​​​បេសកកម្ម​​​សែ្វង​​​រក​​​ការណ៍​​​ពិត​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​។​​​​​​ លោក ជុំ សុន្ទរី បាន​​​មាន​​​ប្រសាសន៍​​​ "​​​ឯកឧត្តម​​​បាន​​​ប្រាប់​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​​​​ខ្មែរ​​​ប្រចាំ​​​ប្រទេស​​​ថៃ​​​ឲ្យ​​​ស៊ើប​​​អង្កេត​​​រឿង​​​នោះ ហើយ​​​ព្រឹក​​​មិញ គាត់​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​ឧទ្ធម្ភាគចក្រ​​​​​​ជា​​​មួយ​​​អាជ្ញា​​​ធរថៃ​​​"។ លោក​​​បាន​​​ពន្យល់​​​ថា ក្រសួង​​​ការ​​​បរទេស​​​បាន​​​ដឹង​​​អំពី​​​ករណី​​​រំលោភ​​​ពី​​​របាយការណ៍​​​ប្រព័ន្ធ​​​ផ្សព្វ​​​​​​​​​​​​ផ្សាយ​​​ថៃ​​​ប៉ុណ្ណោះ។ អ្នក​​​នាំពាក្យ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​​​​ព័ត៌មាន​​​ពិស្តារ​​​​​​ស្តី​​​ពី​​​ការ​​​ស៊ើប​​​អង្កេត​​​​​​របស់​​​លោកស្រី​​​ សុភា ទេ ប៉ុន្តែ​​​​​​លោក​​​ស្រី​​​​​​នឹង​​​បញ្ជូន​​​​​​របាយការណ៍​​​មក​​​ក្រសួង​​​នៅ​​​ព្រឹក​​​នេះ។ ដក​​​ស្រង់​​​សម្តី​​​​​​ស្នងការ​​​នគរ​​​បាល​​​ខេត្ត​​​ត្រាត លោក ណុបផារ៉ាត រិនតា​​​ផល កាសែត​​​បាងកក​​​ ប៉ុស្ត៍ បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ​​​ថា បុរស​​​ទាំង​​​ប្រាំ​​​នាក់​​​​​​បាន​​​ធ្វើការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ឈ្មោះ ចុក កាំម៉ុលវ៉ាន ដែល​​​ចត​​​​​​នៅ​​​កោះ​​​គុត​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ដោយ​​​សារ​​​តែ​​​រលក​​​​​​សមុទ្ទ​​​ធំៗ​​​ពេក​​​។​​​​​​​​​ កាសែត​​​បាន​​​សរសេរ​​​ថា ក្រោយ​​​ពី​​​​​​ផឹក​​​ស្រា​​​ស្រវឹង​​​នៅ​​​លើ​​​ទូក អ្នក​​​នេសាទ​​​ជនជាតិ​​​ខ្មែរ​​​ទាំង​​​ប្រាំ​​​នាក់​​​​​​បាន​​​ពាក់​​​អាវ​​​ហែល​​​ទឹក​​​ ហើយ​​​ក៏​​​ហែល​​​​​​មក​​​រក​​​គោក ដើម្បី​​​​​​រក​​​​​​ទិញ​​​ស្រា​​​បន្ថែម​​​ទៀត​​​ បន្ទាប់​​​មក​​​ក៏​​​​​​បាន​​​ប្រទះ​​​នឹង​​​ទេសចរ​​​ជន​​​ជាតិ​​​បារាំង​​​។​​​ តាម​​​សេចក្តី​​​រាយ​​​ការណ៍​​​ បុរស​​​ជន​​​ជាតិ​​​បារាំង​​​ម្នាក់​​​​​​បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា ក្រោយ​​​ពី​​​វាយ​​​ប្រហារ​​​ជន​​​ជាតិ​​​បារាំង​​​៤​​​នាក់​​​​​​នឹង​​​កាំបិត​​​ និង​​​​​​ដំបង​​​រួច​​​មក អ្ន​​​ក​​​នេសាទ​​​ក៏​​​បាន​​​​​​ចាប់​​​​​​រំលោភ​​​ស្ត្រី​​​​​​ម្នាក់​​​មា​​​ន​​​អាយុ​​​២៨​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​​​​​​អាយុ​​​៥៧​​​ឆ្នាំ ​​​រហូត​​​​​​ដល់​​​​​​​​​បុរស​​​ជន​​​ជាតិ​​​បារាំង​​​ម្នាក់​​​បានប្រាប់​​​ឲ្យ​​​ដឹង​​​អំពី​​​​​​គ្រោះ​​​ថ្នាក់​​​​​​​​​នៅ​​​​​​​​​​​​​​​ឯ​​​រមណីយដ្ឋាន​​​នោះ។​​​​​​​​​ កាសែត​​​បាង​​​កក ប៉ុស្ត៍​​​ បាន​​​បង្ហាញ​​​អត្តសញ្ញាណ​​​ជន​​​សង្ស័យ​​​បី​​​នាក់​​​មាន​​​ឈ្មោះ​​​ថា យីម អាយុ​​​២៥​​​ឆ្នាំ ផៃ អាយុ​​​២២​​​ឆ្នាំ​​​ និង​​​ចឺន អាយុ​​​២៥​​​ឆ្នាំ ដែល​​​ត្រូវ​​​នគរ​​​បាល​​​​​​ចាប់​​​ខ្លួន​​​​​​ពេល​​​កំពុង​​​លាក់​​​ខ្លួន​​​​​​ក្នុង​​​ព្រៃ​​​​​​នៅ​​​លើ​​​កោះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៥​​​ព្រឹក​​​ ចំណែក​​​ឯ​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ទៀត​​​​​​ឈ្មោះ ធី និង​​​ប៊ុត ម៉ាន ទាំងពីរ​​​នាក់​​​មាន​​​អាយុ​​​២០​​​ឆ្នាំ ត្រូវ​​​នគរ​​​បាល​​​ចាប់​​​ខ្លួន​​​​​​ពេល​​​ព្យាយាម​​​​​​ឆ្លង​​​ចូល​​​ប្រទេស​​​កម្ពុជា​​​វិញ​​​នៅ​​​ឯ​​​ច្រក​​​ព្រំដែន​​​​​​ចាំយាម ដែល​​​បាន​​​ចាក​​​ចេញ​​​ពី​​​ទូក​​​នេសាទ​​​​​​​​​​​​មក​​​​​​គោក​​​។ កាសែត​​​បាន​​​សរសរ​​​ថា ក្នុង​​​ពេល​​​ធ្វើត្រាប់​​​ឡើង​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ អ្នក​​​នេសាទ​​​បាន​​​បង្ហាញ​​​ប្រាប់​​​នគរ​​​បាល​​​​​​ថា​​​ពួក​​​គេ​​​បាន​​​បែង​​​ចែក​​​គ្នា​​​ជា​​​ពីរ​​​ក្រុម​​​ ​​​វាយ​​​ប្រហារ ហើយ​​​ក៏​​​​​​ចាប់​​​រំលោភ​​​ស្ត្រី​​​ពីរ​​​នាក់​​​ដាច់​​​ដោយ​​​ឡែក​​​ពីរ​​​គ្នា។ កាសែត​​​បាន​​​សរសេរ​​​បន្ត​​​ថា ទោះ​​​បី​​​ជា​​​​​​មាន​​​វត្ត​​​មាន​​​​​​នគរ​​​បាល និង​​​សន្តិសុខ​​​ផ្សេង​​​ទៀត​​​​​​ក៏​​​ដោយ ក៏​​​​​​មាន​​​អ្នក​​​ស្រុក​​​ម្នាក់​​​ដែល​​​ផ្ទុះ​​​កំហឹង​​​បាន​​​ដាល់​​​​​​ត្រូវ​​​ជន​​​សង្ស័យ​​​ម្នាក់។ ក្នុង​​​អត្ថបទ​​​មួយ​​​ផ្សាយ​​​កាល​​​ពី​​​យប់​​​​​​មិញ សារព័ត៌មាន អេភី បាន​​​រាយការណ៍​​​ថា នគរ​​​បាល​​​ថៃ​​​បាន​​​ចោទ​​​ពួក​​​គេ​​​ពី​​​បទ​​​រំលោភ និង​​​រួម​​​គំនិត​​​​​​ប្រព្រឹត្ត​​​ការ​​​វាយ​​​ប្រហារ​​​ ហើយ​​​ពួកគេ​​​ក៏​​​បាន​​​សារភាព​​​ថា​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ដែរ​​​។ អត្ថបទ​​​ក៏​​​រៀប​​​រាប់​​​អំពី​​​​​​របួស​​​​​​របស់​​​ជន​​​រងគ្រោះ ពោលគឺ​​​ស្ត្រី​​​ជា​​​ម្តាយ​​​ កូន​​​ស្រី សាច់ញាតិប្រុស និង​​​មិត្ត​​​ភក្តិដែល​​​​​​បាន​​​ចូល​​​​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ក្នុង​​​ខេត្ត​​​ត្រាត​​​នៅ​​​យប់​​​ថ្ងៃ​​​វាយ​​​ប្រហារ​​​នោះ។ ដក​​​ស្រង់​​​សម្តី​​​មន្ត្រី​​​មន្ទីរ​​​ពេទ្យ​​​ សារព័ត៌មាន​​​សរសេរ​​​ថា មាន​​​ម្នាក់​​​របួស​​​បាក់​​​ក្តោង​​​ច្រមុះ និង​​​ម្នាក់​​​ទៀត​​​​​​បាក់​​​ដៃ​​​ម្ខាង។​​​ សារព័ត៌មាន​​​សរសេរ​​​ថា សមាជិក​​​ទី​​​៣​​​នៃ​​​​​​ទេសចរ​​​​​​កំពុង​​​ទទួល​​​រង​​​ការ​​​ហូរ​​​ឈាម​​​ខួរ​​​ក្បាល​​​​​​ដោយ​​​សារ​​​តែ​​​ការ​​​វាយ​​​ចំក្បាល។​​​​​​ កាល​​​ពី​​​ខែ​​​កញ្ញា ឆ្នាំ​​​២០១៤ មាន​​​ទេសចរ​​​ជន​​​ជាតិ​​​អង់គ្លេស​​​ពីរ​​​នាក់​​​​​​ត្រូវ​​​គេ​​​ធ្វើ​​​ឃាត​​​យ៉ាង​​​ឃោរឃៅ​​​ ពេល​​​កំពុង​​​ដើរ​​​លំហែ​​​តាម​​​ឆ្នេរ​​​ខ្សាច់​​​​​​នៅ​​​លើ​​​​​​កោះ​​​ថៃ​​​មួយ​​​ទៀត​​​​​​គឺ កោះ​​​តាវ​​​។ មាន​​​ទេសចរ​​​ម្នាក់​​​គឺ​​​ឈ្មោះ ហាន់ណា វិដឺរីត អាយុ​​​២៣​​​ឆ្នាំក៏​​​​​​ត្រូវ​​​គេ​​​រំលោភ​​​​​​ដែរ។ ក្នុង​​​ពេល​​​ដែល​​​​​​បុគ្គលិក​​​បារ​​​​​​ជន​​​ជាតិ​​​ភូមា​​​ពីរ​​​នាក់​​​​​​ត្រូវ​​​តុលាការ​​​ផ្តន្ទាទោស​​​​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​កម្ម​​​​​​ក្នុង​​​ខែ​​​ធ្នូ ហើយ​​​ក៏​​​កាត់​​​ទោស​​​ប្រហារ​​​ជីវិត​​​នោះ​​​ ក្រុម​​​សិទ្ធិ​​​មនុស្ស​​​អន្តរជាតិ​​​​​​បាន​​​រិះ​​​គន់​​​ចំពោះ​​​សាល​​​ក្រម​​​នោះ ដោយ​​​​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ថា ចម្លើយសារ​​​ភាព​​​របស់​​​ពួកគេ​​​​​​​​​ទទួល​​​បាន​​​ដោយ​​​សារ​​​តែ​​​ធ្វើ​​​ទារុណ​​​កម្ម៕​​​រើន​​​​​​    

សារមន្ទីរ​​​អាមេរិក​​​បញ្ជូន​​​រូបចម្លាក់​​​រាម​​​មក​​​កម្ពុជា​​​វិញ

មន្ត្រី​​​​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ចម្លាក់​​​​​​ថ្ម​​​រាម​​​​​​​​​នាសតវត្សរ៍​​​ទី​​​១០ ជា​​​រូប​​​ចម្លាក់​​​​​​សល់​​​ចុង​​​ក្រោយ​​​ពី​​​​​​​​​បរិវេណ​​​ប្រាសាទ​​​កោះ​​​កេរ​​​ដែល​​​បាន​​​ដាក់​​​បង្ហាញ​​​នៅ​​​ក្រៅ​​​ប្រទេស​​​កម្ពុជា​​​​​​ ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​កម្ពុជា​​​វិញ​​​​​​ហើយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន។ លោក គង់ វីរៈ នាយក​​​សារមន្ទីរ​​​​​​ជាតិ​​​​​​​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ដង​​​ខ្លួន​​​រាម​​​ដែល​​​​​​បាត់​​​ក្បាលជើង និង​​​​​​ប្រអប់​​​ដៃ​​​បាន​​​បញ្ជូន​​​មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​​​​​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ពី​​​សារ​​​មន្ទីរ​​​​​​សិល្បៈដិនវឺ ហើយ​​​​​​នឹង​​​​​​ប្រារព្ធ​​​​​​​​​ពិធី​​​ជា​​​ផ្លូវ​​​ការ​​​​​​នៅ​​​ឯទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​នៅ​​​ខែ​​​ក្រោយ​​​នេះ។​​​​​​ នាយក​​​សារមន្ទីរ​​​​​​ជាតិ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​ទទួល​​​បាន​​​រូប​​​ចម្លាក់​​​មួយ​​​ដោយ​​​មាន​​​តម្លៃ​​​ពិសេសគឺ​​​គួរ​​​ឲ្យ​​​រីក​​​រាយ​​​ណាស់ ប៉ុន្តែ​​​យើង​​​​​​បន្ត​​​ធ្វើ​​​ការ​​​ដើម្បី​​​​​​ស្វែង​​​រក​​​រូប​​​ចម្លាក់​​​ផ្សេង​​​ទៀត។​​​ លោក​​​​​​បាន​​​បញ្ជាក់​​​ថា ផ្អែក​​​លើ​​​​​​រូប​​​ថត និង​​​ភ័ស្តុតាង​​​​​​បុរាណ​​​វិទ្យា អាច​​​មាន​​​​​​រូប​​​ចម្លាក់​​​១០​​​ថែម​​​ទៀត​​​​​​ពី​​​បរិវេណ​​​ប្រាសាទ​​​ដែល​​​មិនទាន់​​​រក​​​ឃើញ​​​នៅ​​​ឡើយ។​​​ នាយក​​​សារមន្ទីរ​​​​​​ជាតិ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​យើង​​​មិន​​​ដែល​​​រំពឹង​​​ថា រូបចម្លាក់​​​ដែល​​​គេ​​​លួច​​​ទៅ​​​ហើយ​​​​​​បាន​​​វិល​​​មក​​​វិញ​​​ទេ អ៊ីចឹង​​​​​​​​​យើង​​​សូម​​​អរគុណ​​​ណាស់​​​ដែល​​​រូប​​​ចម្លាក់​​​មួយ​​​ទៀត​​​​​​បាន​​​វិល​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ"។ លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​តំណាង​​​នៃ​​​សារមន្ទីរ​​​សិល្បៈ​​​ដិនវឺ ដែល​​​​​​​​​ដាក់​​​តាំង​​​​​​បង្ហាញ​​​រូប​​​ចម្លាក់​​​​​​ដង​​​ខ្លួន​​​កម្ពស់​​​១,៦​​​ម៉ែត្រ​​​​​​​​​រហូត​​​ដល់​​​​​​ខែ​​​ធ្នូ បាន​​​ទាក់​​​ទង​​​មន្ត្រី​​​កម្ពុជា​​​​​​លើក​​​ទី​​​មួយ​​​​​​ក្នុង​​​ពាក់​​​កណ្តាល​​​​​​ឆ្នាំ​​​២០១៥ ហើយ​​​ក៏​​​បាន​​​ព្រម​​​​​​បញ្ជូន​​​​​​រូបចម្លាក់​​​​​​នោះ​​​មក​​​វិញ​​​ដោយ​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ជាមួយ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ថ្ងៃ​​​ទី​​​១៦ ខែ​​​កុម្ភៈ។​​​​​​​​​ ក្នុង​​​សេចក្តី​​​​​​ប្រកាស​​​ព័ត៌មាន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សារមន្ទីរ​​​​​​សិល្បៈ​​​ដិនវឺ បាន​​​និយាយ​​​ថា រូបចម្លាក់​​​​​​ដែល​​​គេ​​​ជឿថា​​​ត្រូវ​​​គេ​​​លួច​​​​​​ពី​​​កោះកេរ​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០ ត្រូវ​​​បាន​​​បញ្ជូន​​​​​​មក​​​កម្ពុជា​​​វិញហើយ​​​ ​​​​​​ក្រោយ​​​ពី​​​​​​មាន​​​ការ​​​ស្រាវ​​​ជ្រាវ​​​ថ្មី​​​​​​រក​​​ប្រភព​​​ដើម។ លោក គ្រិស្តូប ហែន​​​រិច នាយក​​​សារមន្ទីរ​​​​​​ត្រូវ​​​បាន​​​ដក​​​ស្រង់​​​​​​សម្តី​​​ដោយ​​​មាន​​​ប្រសាសន៍​​​ថា "​​​​​​ថ្មីៗ​​​នេះ​​​ យើង​​​បាន​​​ទទួល​​​​​​ភ័ស្តុតាង​​​​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់ដែល​​​​​​យើង​​​មិន​​​ទទួល​​​បាន​​​កាល​​​ពី​​​​​​ពេល​​​ទិញ​​​នោះ​​​ទេ ហើយ​​​ភ្លាមៗ​​​​​​​​​បាន​​​ចាប់​​​ផ្តើម​​​ចាត់​​​វិធាន​​​ការ​​​សម​​​ស្រប​​​ ដើម្បី​​​បញ្ចេញ​​​ពី​​​សារ​​​មន្ទីរ​​​ ហើយ​​​ក៏​​​​​​រៀប​​​ចំ​​​បញ្ជូន​​​រូប​​​ចម្លាក់​​​​​​​​​​​​នោះ​​​ទៅ​​​ប្រទេស​​​កំណើត​​​វិញ"។​​​​​​​​​​​​​​​​​​​​​ ក្រោយ​​​ពី​​​​​​ការ​​​រក​​​ឃើញ​​​​​​ក្នុង​​​ឆ្នាំ​​​២០១២​​​​​​នូវ​​​ជើង​​​ទម្រ​​​ទទេរ​​​នៅ​​​ឯ​​​ប្រាសាទ​​​ចិន​​​កោះ​​​កេរ ក្រុម​​​មន្ត្រី​​​​​​បាន​​​ចាប់​​​ផ្តើម​​​​​​ស្វែង​​​រក​​​រូប​​​ចម្លាក់​​​ដែល​​​ត្រូវ​​​គេ​​​លួច។​​​ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក រូប​​​ចម្លាក់​​​៦​​​រូប​​​​​​បាន​​​រក​​​ឃើញ​​​​​​ ហើយ​​​ត្រូវ​​​បញ្ជូន​​​មក​​​ប្រទេស​​​​​​វិញ រួម​​​មាន​​​​​​រូប​​​ចម្លាក់​​​ពីរ​​​​​​រូប​​​មក​​​ពី​​​សារ​​​មន្ទីរ​​​​​​ក្រុង​​​ញូវយ៉ក​​​ក្នុង​​​ឆ្នាំ​​​២០១៣ ហើយ​​​៤​​​រូប​​​ផ្សេង​​​ទៀត​​​​​​ស្ថិត​​​នៅ​​​ឯ​​​សាជីវកម្ម​​​សូធីប៊ី សាជីវកម្ម​​​គ្រិស្ទី សារមន្ទីរ​​​ន័រតុន សាយម៉ុន និង​​​សារ​​​មន្ទីរ​​​​​​ក្លេវីឡិន។​​​​​ អ្នកស្រី អាន ឡឺម៉េស តំណាង​​​អង្គការ​​​យូណេស្កូ​​​ប្រចាំ​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្នុង​​​ពេល​​​ដែល​​​​​​ការ​​​បញ្ជូន​​​រូប​​​ចម្លាក់​​​ត្រឡប់​​​មក​​​​​​ប្រទេស​​​វិញ​​​ទទួល​​​បាន​​​ការ​​​សាទរ​​​យ៉ាង​​​ខ្លាំង​​​ ក៏​​​មាន​​​រូប​​​ចម្លាក់​​​៤​​​រូប​​​ទៀត​​​​​​​​​ពី​​​ប្រាសាទ​​​ចិន​​​​​​ដែល​​​គេ​​​ជឿ​​​ថា​​​​​​ កំពុង​​​ស្ថិត​​​ក្នុង​​​ដៃ​​​អ្នក​​​ប្រមូល​​​ឯកជន​​​នៅ​​​ឡើយ។​​​​​​ អ្នកស្រី អាន ឡឺម៉េស បាន​​​មាន​​​ប្រសាសន៍​​​ថា "ដើម្បី​​​ធ្វើ​​​ឲ្យ​​​​​​រូប​​​ចម្លាក់​​​ទាំង​​​អស់​​​បញ្ជូន​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ គឺ​​​ជា​​​អ្វី​​​ដែល​​​អង្គការ​​​យូណេស្កូ​​​កំពុង​​​ខិតខំ​​​ធ្វើ​​​យ៉ាង​​​ខ្លាំង​​​ ដើម្បី​​​​​​ឲ្យ​​​​​​ទទួល​​​បាន​​​ជោគជ័យ​​​ ហើយ​​​យើង​​​ក៏​​​​​​អំពាវ​​​នាវ​​​ដល់​​​អ្នក​​​ដែល​​​​​​ប្រហែល​​​មាន​​​​​​​​​រូប​​​ចម្លាក់​​​​​​ស្ថិត​​​ក្នុង​​​របស់​​​ប្រមូល​​​សន្សំ​​​ទុក​​​ជា​​​​​​ឯកជន សូម​​​មេត្តា​​​​​​យក​​​គំរូ​​​ល្អ​​​តាម​​​សារមន្ទីរ​​​​​​ដិនវឺ ហើយ​​​បញ្ជូន​​​វត្ថុ​​​បុរាណ​​​នោះ​​​មក​​​វិញ"។ លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បី​​​ជា​​​រូប​​​ចម្លាក់​​​រាម​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​វិញ​​​ហើយ​​​​​​ក៏​​​ដោយ ក៏​​​​​​វា​​​អាច​​​ប្រើ​​​ពេល​​​មួយ​​​រយៈ​​​មុន​​​នឹង​​​ដាក់​​​តាំង​​​បង្ហាញ​​​ជា​​​សាធារណៈ។ ​​លោក វីរៈ បាន​​​មាន​​​ប្រសាសន៏​​​ថា "​​​ការ​​​ជួស​​​ជុល​​​ដង​​​ខ្លួន​​​នឹង​​​ប្រើ​​​ពេល​​​ច្រើន​​​ មុន​​​នឹង​​​អាច​​​ដាក់​​​តាំង​​​បង្ហាញ​​​ជាមួយ​​​រូប​​​ចម្លាក់​​​ផ្សេងទៀត​​​ដែល​​​បាន​​​បញ្ជូន​​​មក​​​ប្រទេស​​​វិញ​​​​​​រួច​​​ហើយ។វា​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​យ៉ាង​​​ហោច​​​ណាស់​​​មួ​​​យ​​​ឆ្នាំ​​​"។ លោក​​​នាយក​​​សារ​​​មន្ទីរ​​​ជាតិ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​មិន​​​បញ្ជាក់​​​ថា​​​ ​​​​​​រូប​​​ចម្លាក់​​​នោះ​​​នឹង​​​ត្រូវ​​​​​​ជួស​​​ជុល​​​ត្រង់​​​ណា​​​ខ្លះ​​​ទេ៕​​​រើន​​​    

នាយ​​​ឧត្តម​​​នាវី​​​លើក​​​​ឡើង​​​ថា កម្ពុជា​​​ចង់​​​បាន​​​នាវាចម្បាំង​​​ពី​​​រគ្រឿង​​​ពី​​​ប្រទេស​​​ចិន​​​

កង​​​ទ័ព​​​ជើង​​​ទឹក​​​ដែល​​​​​​ពុំ​​​សូវ​​​ខ្លាំង​​​របស់​​​កម្ពុជា​​​ ​​​ទំនង​​​ជា​​​ចំណុច​​​ដ៏​រសើប​​​សម្រាប់​​​មេបញ្ជាការ​​​របស់​​​ខ្លួន​​​ដែល​​​កាល​​​ពី​​​ម្សិលមិញ​​​ បាន​​​លើក​​​ ឡើង​​​ថា ​លោក​​​នឹង​​​ស្វះ​​​ស្វែង​​​ដើម្បី​​​ទទួល​​​បាន​​​នាវា​​​ចម្បាំង​​​ច​​​ំនួន​​​ពីរ​​​គ្រឿង​​​ពី​​​ប្រទេស​​​ចិន​​​ដើម្បី កុំ​​​ឲ្យ​​​ប្រទេស​​​ជិត​​​ខាង​​​" មើល​​​ងាយ​​​" លើ​​​កង​​​ទ័ព​​​ជើ​​​ង​​​ទឹក​​​របស់​​​លោកទៀត​។ នាវា​​​បំពាក់​​​ដោយ​​​គ្រាប់​​​មីសីុល​​​ចំនួន​​​ពីរ​​​គ្រឿង​​​ និង​​​នាវា​​​ផ្គត់​​​ផ្គង់​​​សម្ភារ​​​សឹក​​​មកពី​កង​​​ទ័ព​​​ជើង​​​ទឹក​​​សមុទ្រ​​​ខាង​​​ត្បូង​​​របស់​​​ចិន​​​ ក្រោម​​​ការ​​​បញ្ជា​​​របស់​​​ឧត្តមនាវី យូ ម៉ានជាំង​ (Yu Manjiang) ​​​បាន​​​មក​​​ដល់​​​ក្រុង​​​ព្រះ​​​សីហនុ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​សម្រាប់​​​ការ​​​បំពេញ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍ និង​​​ការ​​​ហ្វឹក​​​ហាត់អំពី​​​​​​​របៀប​​​ រុក​​​រក​​​ និង​​​សង្គ្រោះ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ជា​​​មួយ​​​​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​នៅ​​​ឈូង​​​សមុទ្រ​​​ថៃ​​​។ កាល​​​ពី​​​ម្សិលមិញ ឧត្តម​​​នាវី យូ ម៉ាន​​​ជាំង​ និង​​​គណៈ​​​ប្រតិភូ​​​មន្ត្រីកង​​​ទ័ពជើងទឹក​​​​ចិន​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​រាជធានី​​​ភ្នំពេញ​​​​​​ សម្រាប់​ ក​​​ិច្ច​​​ប្រជុំ​​​ជាមួយ​​​នាយ​ឧត្តមនាវី​ ទៀ វិញ ​​​​​​មេ​​​បញ្ជា​​​ការ​​​រង​​​ទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​​​​នៅ​ឯ​​​ទី​​បញ្ជាការ​​​ ដ្ឋាន​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​។ អំឡុង​​​កិច្ច​​​ប្រជុំ​​​បិទ​​​ទ្វារ​​​...

បងប្អូន​​​ជីដូន​​​​​​មួយ​​​ពីរ​​​នាក់​​​ស្លាប់​​​ដោយ​​​សារ​​​លេង​​​គ្រាប់​​​មិន​​​ទាន់​​​ផ្ទុះ​​​ដែល​​​ពួកគេ​​​ប្រទ​​ះ​​​ឃើញ​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​

នគរបាល​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ក្មេង​​​ពីរ​​​នាក់​​​បាន​​​ស្លាប់​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សុក្រ​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ បន្ទាប់​​​ពី​​​ព្យាយាម​​​គាស់​​​បើក​​​គ្រាប់​​​បេ​​​មួយ​​​គ្រាប់​​​ដែល​​​ពួក​​​គេ​​​បាន​​ប្រទះ​​​ឃើញ​​​នៅ​​​ជិត​​​ផ្ទះ​​​​​​របស់ខ្លួន។ ចក់ ណាក់​​​ អាយុ​​​១២​​​ឆ្នាំ​​​ និង​​​ អ៊ូយ ចាន់​​​អាយុ​​​១៤​​​ឆ្នាំ បាន​​​ដើរ​​​រក​​​សត្វ​​​ក្នុង​​​ព្រៃ​​​មួយ​​​នៅ​​​ឃុំ​​​ពពក​​​ ស្រុក​​​ស្ទោង​​​ ពេល​​​នោះ​​​ពួក​​​គេ​​​បាន​​​ប្រទះ​​​ឃើញ​​​គ្រាប់​​​បេ​​​៤០​​​នោះ។ ​លោក​​​ ប៉ែន សំអូត មេ​​​ប៉ុស្តិ៍​​​បាន​​​និយាយ​​​ថា ​ដោយ​​​មិន​​​ទុក​​​វា​​​ចោល​​​ ក្មេង​​​ទាំង​​​ពីរ​​​បាន​​​យក​​​គ្រាប់​​​នោះ​​​ទៅ​​​ទី​​​វាល​​​មួយ​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​មួយ​​​​​​គីឡូម៉ែត្រ​​​ពី​​​ផ្ទះ​​​របស់​​​ខ្លួន មុន​​​ពេល​​​វាយ​​​វា​​​ដោយ​ពូថៅ​និង​​​កាំបិត ក៏​​​បណ្តាល​​​​​​ឲ្យ​​​មាន​​​ការ​​​ផ្ទុះ​​​ស្លាប់​​​ភ្លាម​​​ៗ​​​តែ​​​ម្តង។ក្មេង​​​ប្រុស​​​ទី​​​៣​​​ឈ្មោះ​​​ ហេន សុខជា​​​ អាយុ​​​១១​​​ឆ្នាំ​​​ដែល​​​បាន​​​ជួយ​​​យក​​​គ្រាប់​​​នោះ​​​មក​​​ដែរ​​​​​​ បាន​​​ចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​​​​មុន​​​ពេល​​​មាន​​​ការ​​​ផ្ទុះ​​​នោះ​​​ ហើយ​​​បាន​​​ប្រាប់​​​អាជ្ញាធរ​​​ឲ្យ​​​ដឹង។ លោក សំអូត បាន​​​និយាយ​​​ថា "បន្ទាប់​​​ពី​​​បាយ​​​ថ្ងៃ​​​ត្រង់​​​ ក្មេងៗ​​​បាន​​​ឃើញ​​​គ្រាប់​​​រ៉ុក​​​កែត​​​នោះ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ដាក់​​​អន្ទាក់​​​ចាប់​​​សត្វ ​​​ដូច​​​​​​ ជា​​​មាន់​​​ព្រៃ​​​ជា​​​ដើម​​​ ដោយ​​​ប្រើ​​​ខ្សែ​​​ហ្វ្រាំង​​​កង់ ហើយ​​​ពួក​​​គេ​​​ក៏​​យក​​​គ្រាប់​​​នោះ​​​ចេញ​​​ពី​​​ព្រៃ​​​ និង​​​ដាក់​​​វា​​​នៅ​​​វាល​​​មួយ​​​ក្បែរ​​​ត្រពាំង​​​ទឹក"។ បងប្អូន​​​ជីដូន​​​មួយ​​​​​​ពីរ​​​នាក់​​​នេះ​​​អង្គុយ​​​ក្បែរ​​​គ្នា​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​ "វាយ​​​និង​​​កាប់​​​គ្រាប់​​​នោះ​​​ដោយ​​​​​​ពូថៅ​និង​​​កាំបិត​​​" បណ្តាល​​​ឲ្យ​​​វា​​​ផ្ទុះ​​​និង​​​ធ្វើ​​​ឲ្យ​​​របួស​​​ជើង​​​និង​​​មុខ​​​​​​ធ្ងន់​​​ធ្ងរ​​​ស្លាប់​​​ភ្លាម​​​ៗ។ គ្រាប់​​​រ៉ុកកែត​​​បាញ់​​​​​​រថក្រោះ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រឆាំង​​​អាមេរិក​​​ និង​​​កម្លាំង​​​វៀតណាម​​​ខាង​​​ត្បូង​​ក្នុង​​​ពេល​​​សង្គ្រាម​​​ឥណ្ឌូចិន​​​លើក​​​ទី​​​២​​​ដែល​​​បាន​​​ឆ្លង​​​ចូល​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ដើម​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៧០​​​ ហើយ​​​សព្វាវុធ​​​ជា​​​ច្រើន​ក៏​​​បង្កើត​​​បាន​​​ជា​​​ឃ្លាំង​​​អាវុធ​​​របស់​​​ខ្មែរ​​​ក្រហម​​​​​​មួយ​​​ផ្នែក​​​ដែរ។ យោង​​​តាម​​​មជ្ឈមណ្ឌល​​​សកម្មភាព​​​កម្ចាត់​​​មីន​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​មនុស្ស​​ស្លាប់​និង​​​របួស​​​១១១​​​នាក់​​​ដោយ​​​សារ​​​យុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ ក្នុង​​​នោះ​​​មាន​​​​​​មនុស្ស​​​ស្លាប់​​​១៨​​​នាក់​​​ និង​​​២៣​​​នាក់​​​ពិការ​​​ដៃ​​​ជើង។ យោង​​​តាម​​​លោក ហេង រតនា អគ្គ​​​នាយក​​​ មជ្ឈមណ្ឌល​​​កម្ចាត់​​​មីន​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​ក្មេង​​​ម្នាក់​​ស្លាប់​និង​​​របួស​​​ធ្ងន់​​​បី​​​នាក់។ លោក​​​ រតនា ​​​បាន​​​​​​បញ្ជាក់​​​ថា ទន្ទឹម​​​នឹង​​​​​​មជ្ឈ​​​មណ្ឌល​​​កម្ចាត់​​​មីន​​​កម្ពុជា​​​​​​ធ្វើ​​​ការ​​​អប់​​​រំ​​​ជា​​​ច្រើន​​​នៅ​​​តាម​​​សហគមន៍​​​នោះ វា​​​អាស្រ័យ​​​លើ​​​សហ​​​គមន៍​​​នានា​​​ខ្លួន​​​ឯង​​​ត្រូវ​​​ណែនាំ​​​ក្មេង​​​កុំ​​​ឲ្យ​​​លេង​​​វត្ថុ​​​គួរ​​​ឲ្យ​​​សង្ស័យ។ លោក​​​បាន​​​និយាយ​​​ថា "គេ​​​ត្រូវ​​​អប់រំ​​​ក្មេងៗ​​​​​​​​​ ឲ្យ​​​ដឹង​​​ថា​​​​​អ្វី​​​ដែល​​​អាច​​​ប៉ះ​​​ពាល់​​​បាន អ្វី​​​មិន​​​អាច​​​ប៉ះ​​​បាន"៕ និត

ក្រសួង​សុខាភិបាល​ធ្វើេតស្ត​រក​មេរោគ​ហ្ស៊ីកា​​​​ដោយ​​​ផ្តោត​​​លើ​​​ទីតាំង​​​ចំនួន​​​៣​នៅក្នុង​រាជធានីភ្នំពេញ

យោងតាម​ក្រុម​មន្ត្រី​បាន​ឲ្យដឹងថា​ កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​សុខាភិបាល​​​បាន​​​បន្ថែម​​​ការ​​​ធ្វើ​​​តេស្ត​​​រក​​​មេរោគ​​​ហ្ស៊ីកា (Zika) ដែល​​​ការ​​​ផ្ទុះ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​​នៅក្នុង​ប្រទេស​​​ប្រេស៊ីល​​​​​​​​​ត្រូវ​​​បាន​​ភ្ជាប់​​​ទៅ​នឹង​​​ក្មេង​​​កើត​​​មក​​​មិន​​​គ្រប់​​​​​​លក្ខណៈនោះ​​​​ ចូល​ទៅ​​​ក្នុង​​​ការ​​​អង្កេត​តាម​​​ដាន​​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ និង​​​គ្រុន​​​ឈាម​​​ដែល​ធ្វើ​​​ឡើង​​​ពីរ​​​ឆ្នាំ​​​ម្តង​​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។ លោក ហ៊ុយ រ៉េកុល ប្រធាន​​​មជ្ឈមណ្ឌល​​​​​​ជាតិ​​​ប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ ​ប៉ារ៉ាសីុត​​​​​​សាស្ត្រ​ បាណក​​​សាស្ត្រ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ជំនាញ​​​មក​​​ពី​​​ក្រសួង​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​ប្រមូល​​​មូស​​​ និង​​​ដង្កូវទឹក​​​​ចេញ​​​ពី​​ប្រភព​​​ទឹក​​​ស្អាត និង​​​ទឹក​​​កខ្វក់​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ​​​ ខណ្ឌ​​​ច្បារ​​​អំពៅ​​​ និង​​​ខណ្ឌ​​​ពោធិ៍​​​សែនជ័យ។ លោកបាន​​​ពន្យល់​​​ថា "យើង​​​ងាក​​​មក​​​បន្តការ​​​​អង្កេតតាមដាន​​នៅ​​​ក្នុង​​​ទី​​​តាំង​​​ទាំង​​​បី​​​នេះ ព្រោះ​​​យើង​​​ចង់​​​កំណត់​​​ថា តើ​​​​​​មូស​​​ណា​​​ខ្លះ​​​ដែល​​​ចម្លង​​​មេរោគ​​​ ហើយ​​​ថា តើ​​​វា​​​រស់​​​នៅ​​​ និង​​​ពង​​​នៅ​​​កន្លែង​​​ណា​​​​"។ ហើយ​​​ខណៈ​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស្ត​​​នៅ​​​មន្ទីរ​​​ពិសោធន៍​​​រក​ជំងឺ​​​គ្រុន​​​ចាញ់ និងគ្រុន​​​ឈាម​​​នឹង​​​ចេញ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នោះ​​​ លោក ​​​ហ៊ុយ រ៉េកុល​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​ធ្វើ​​​តេស្ត​​​រក​​​មេរោគ​​​ហ្ស៊ីកា​​​អាច​​​ចំណាយ​​​ពេល​​​ពីរ​​​សប្តាហ៍​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​"យើង​​​​​​គ្មាន​​​ឧបករណ៍​​​ដើម្បី​​​វិភាគ​​​មេរោគ​​​ហ្ស៊ីកា​​​នេះ​​​ទេ ហេតុ​​​ដូច្នេះ​​​យើង​​​ត្រូវ​​​បញ្ជូន​​​វា​​​ទៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​"។ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​ បាន​​​ចេញ​​​សេចក្តី​​ប្រកាស​មួយ​ដោយ​​ចាត់ ទុក​​ការ​​​ផ្ទុះ​​​ឡើង​​​នូវ​​​មេរោគ​​​ហ្ស៊ីកា​​​​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នៅ​​​​​​​ប្រទេស​​​ប្រេស៊ីល​​​​​​​ថា​ជា​​​ក្តីព្រួយ​​​បារម្ភ​ដែល​ត្រូវ​ប្រកាស​អាសន្ន​ទូ​​​ទាំង​​​ពិភព​​​លោក​ ​​​ដោយ​​​លើក​​​ឡើង​​​ពីការដែលអាច​មាន​​​​ ទំនាក់​​​ទំនង​​​រវាង​​​​​​​​មេរោគ​​​នេះ​​​​​​​​​...

សាក្សី​​​រំឭក​​​អំពី​​​បទ​​​បញ្ជា​​​មិន​​​ឲ្យ​​​សម្លាប់​​​​​​ទាហាន​​​ លន់ នល់​​​

អតីត​​​មេឃំុ​​​ខ្មែរ​​​ក្រហម​​​មួយ​​​រូប​​​​​​​​​បាន​​​ប្រាប់​​​​​​អង្គ​​​ជំនុំ​​​ជម្រះ​​​​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​​​​កម្ពុជា​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា​​​​​​ លោក​​​បានទទួល​​​បញ្ជា​​​ពី​​​​​​ថ្នាក់​​​លើ​​​របស់​​​លោក​​​​​​នៅ​​​តំបន់​​​និរតី​​​​​​កុំ​​​ឲ្យ​​​ប៉ះពាល់​​​​​​មេទាហាន​​​ដែល​​​បម្រើ​​​របប លោក លន់ នល់​​​។​​​​​​ លោក សៅ វ៉ាន់​​​ អតីត​​​កម្មាភិបាល ត្រូវ​​​បាន​​​សាក​​​សួរ​​​អំពី​​​គោលនយោបាយ​​​ខ្មែរ​​​ក្រហម​​​​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​​​​ដោះ​​​ស្រាយ​​​​​​ជាមួយ​​​មន្ត្រី និង​​​ទាហាន​​​ពី​​​របប​​​មុន។​​​ លោក វ៉ាន់ បាន​​​​​​​​​​​​​​​រំឭក​​​អំពី​​​ការ​​​ប្រាប់​​​ដោយ​​​លេខា​​​តំបន់​​​១៣ គឺ​​​តាសោម​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​សម្រាប់​​​មេឃុំ​​​និង​​​មេ​​​ស្រុក​​​​​​ភ្លាមៗ​​​បន្ទាប់​​​ពី​​​​​​ខ្មែរ​​​ក្រហម​​​បាន​​​កាន់​​​កាប់​​​ទី​​​ក្រុង​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​មេសា ឆ្នាំ​​​១៩៧៥ថា "ពី​​​សក្តិ​​​មួយ​​​ដល់​​​សក្តិ​​​ប្រាំ​​​មិន​​​ត្រូវ​​​ប៉ះ​​​ពាល់​​​ទេ"។​​​​​​ លោក វ៉ាន់ បាន​​​ប្រាប់​​​តុលាការ​​​ថា "គាត់​​​លើក​​​ចំណុច​​​ថា សក្តិ​​​ទាំង​​​នេះ​​​ក៏​​​មាន​​​សាច់ញាតិ​​​របស់​​​គេ​​​រស់​​​នៅ​​​ក្នុង​​​ចំណោម​​​ពួក​​​យើង​​​ដែរ។ គាត់​​​សង្កត់​​​ធ្ងន់​​​​​​លើ​​​សារៈសំខាន់​​​នៃ​​​រឿង​​​នេះ"។ លោក វ៉ាន់​​​​​​ បាន​​​និយាយ​​​បន្ថែម​​​ថា មន្ត្រី​​​កម្មាភិបាល​​​មិន​​​បាន​​​ទទួល​​​ការ​​​ណែនាំ​​​អំពី​​​ការ​​​ដោះ​​​ស្រាយ​​​ជាមួយ​​​​​​មន្ត្រី​​​រដ្ឋការ​​​ ឬ​​​ទាហាន​​​ដែល​​​មាន​​​សក្តិ​​​ធំ​​​ជាង​​​សក្តិ​​​ប្រាំ​​​ទេ។​​​ លោក វ៉ាន់ បាន​​​ពន្យល់​​​ថា ការរួបរួម​​​​​​របស់​​​វៀតណាម​​​នៅ​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​មេសា​​​ ឆ្នាំ​​​នោះ​​​​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ក្តី​​​ព្រួយ​​​បារម្ភ​​​ក្នុង​​​បណ្តា​​​ថ្នាក់​​​ដឹក​​​នាំ​​​ខ្មែរ​​​ក្រហម​​​ថា​​​​​​អាច​​​មាន​​​ការ​​​ឈ្លាន​​​ពាន។ ​​​លោក វ៉ាន់ បាន​​​និយាយ​​​ថា "យើង​​​ត្រូវ​​​ប្រមូល​​​ផ្តុំ​​​ប្រជា​​​ជន​​​បង្ក​​​បង្កើន​​​ផល​​​ស្រូវ ដើម្បី​​​ឲ្យ​​​យើង​​​អាចការពារ​​​ប្រទេស​​​យើង​​​បាន"។​​​ លោក វ៉ាន់ ចងចាំ​​​ការ​​​ផ្តែផ្តាំ​​​ដោយមេ​​​តំបន់​​​និរតី តាម៉ុក ឬ​​​តា​​​សោម​​​ ជា​​​លេខា​​​តំបន់​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​ក្នុង​​​ឆ្នាំ​​​១៩៧៦ថា "​​​យើង​​​ទាំង​​​អស់​​​គ្នា​​​​​​ត្រូវ​​​មាន​​​ទស្សន​​​ទូលំទូលាយ គឺ​​​យើង​​​មិន​​​គួរ​​​​​​បែង​​​ចែក​​​រវាង​​​ប្រជាជន​​​១៧​​​ មេសា ចាស់​​​ និង​​​ថ្មី​​​ទេ"។ សួរ​​​អំពី​​​ការ​​​ចាត់​​​ទុក​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ក្រោយ​​​ពី​​​ការ​​​កាន់​​​កាប់​​​របស់​​​ខ្មែរ​​​​​​​​​​​​​​​ក្រហម លោក វ៉ាន់ បាន​​​និយាយ​​​ថា លោក​​​បាន​​​ប្រាប់​​​​​​មេភូមិ​​​ទាំង​​​អស់​​​ ដើម្បី​​​​​​​​​បញ្ជូន​​​​​​ជនជាតិ​​​វៀត​​​ណាម​​​ទៅ​​​​​​វត្ត​​​​​​ក្នុង​​​ភូមិ​​​ ដែល​​​នៅ​​​ទី​​​នោះ​​​​​​ពួកគេ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម។​​​ លោក វ៉ាន់ បាន​​​​​​​​​និយាយ​​​ថា "មាន​​​ការ​​​ណែនាំ​​​​​​ពី​​​ស្រុក​​​ថា ជន​​​ជាតិ​​​វៀត​​​ណាម​​​​​​ត្រូវ​​​ប្រមូល​​​ផ្តុំ​​​​​​នៅ​​​ក្នុង​​​វត្ត​​​អង្គ​​​​​​រកា ហើយ​​​​​​​​​ជីវិត​​​របស់​​​ពួកគេ​​​​​​មិន​​​គួរ​​​ប៉ះ​​​ពាល់ ឬ​​​ធ្វើ​​​​​​ឲ្យ​​​គ្រោះ​​​ថ្នាក់​​​ទេ"។ ការ​​​ផ្តល់​​​សក្ខី​​​កម្ម​​​​​​របស់​​​លោក វ៉ាន់ នឹង​​​បន្ត​​​ថ្ងៃ​​​នេះ៕រើន​​​