Peter Ford
អគ្គិភ័យឆេះបំផ្លាញផ្ទះក្នុងតំបន់អនាធិបតេយ្យដែលសម្បូរអ្នករើសអេតចាយរស់នៅ
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា មូលហេតុបង្កឲ្យកើតមានអគ្គិភ័យដែលបានបំផ្លាញផ្ទះជាង៣០ខ្នងនៅក្នុងតំបន់អនាធិបតេយ្យតូចមួយដែលសម្បូរអ្នករើសអេតចាយរស់នៅក្នុងតំបន់ដែលព័ទ្ធជុំវិញដោយការអភិវឌ្ឍលំនៅដ្ឋានថ្មីៗក្នុងខណ្ឌមានជ័យភាគខាងត្បូងរាជធានីភ្នំពេញនោះ ទំនងជានឹងត្រូវកំណត់ដឹងនៅថ្ងៃេនះ។ អ្នកភូមិដែលមួយចំនួនមានទឹកភ្នែករលីងរលោង កំពុងកកាយគំនរបាក់បែកនៃអតីតផ្ទះរបស់ពួកគាត់ ខណៈរថយន្តពន្លត់អគ្គិភ័យដែលនៅសល់៩គ្រឿង និងឡានទឹកពីរគ្រឿងបានចាកចេញទៅវិញនៅម៉ោងប្រហែល៣និង៤៥នាទីរសៀលម្សិលមិញ ដោយមានភ្លើងនៅឆេះតិចៗនៅឡើយ។ លោក ឌី រ័ត្នខេមរិន្ទ អភិបាលរងខណ្ឌ ដែលបានចុះទៅពិនិត្យកន្លែងនោះកាលពីម្សិលមិញ បានមានប្រសាសន៍ថា អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល២រសៀល ហើយបានបំផ្លាញផ្ទះ៣៣ខ្នង មុនពេលក្រុមពន្លត់អគ្គិភ័យអាចគ្រប់គ្រងបាន។ លោកបានថ្លែងថា លោកមិនទាន់ប្រាកដអំពីមូលហេតុដែលបង្កឲ្យកើតមានអគ្គិភ័យនេះ និងទំហំនៃការខូចខាតនៅឡើយទេ។ លោក ព្រំ យ៉ន ប្រធានអង្គភាពពន្លត់អគ្គិភ័យរាជធានីបានមានប្រសាសន៍ថា លោកក៏មិនទាន់ដឹងថា មូលហេតុនៃអគ្គិភ័យនេះនៅឡើយដែរ ប៉ុន្តែថា ការសើុបអង្កេតនឹងដឹងចម្លើយនៅថ្ងៃនេះ។ លោកបានថ្លែងតាមទូរស័ព្ទថា "ខ្ញុំសង្ស័យថា អគ្គិភ័យនេះបណ្តាលមកពីការទុស្សេខ្សែភ្លើង ឬមានមនុស្សមួយចំនួនដុតសំរាមដើម្បីរកលោហធាតុ"។ ដីមួយក្បាលទំហំ៧០ម៉ែត្រ គុណនឹង៥០ម៉ែត្រ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនមានព្រំប្រទល់ជាប់បីជ្រុងជាមួយប្លុកផ្ទះល្វែងថ្មី និងផ្ទះក្នុងតំបន់ក្រុងជាច្រើន ឬដីដែលគេទុកសម្រាប់ការអភិវឌ្ឍផ្សេងៗ។ អ្នកភូមិដែលរស់នៅក្បែរតំបន់នោះបាននិយាយជាចំហថា តំបន់នេះជាកន្លែងប្រព្រឹត្ត បទល្មើស...
មន្ត្រីក្រសួងការពារជាតិម្នាក់ត្រូវឃាតករចាក់សម្លាប់យ៉ាងសាហាវទាំងកណ្ដាលថ្ងៃចែសជិតផ្សារដេប៉ូ
យោងតាមសាក្សី និងនគរបាលបានឲ្យដឹងថា មន្ត្រីក្រសួងការពារជាតិមួយរូបត្រូវបានជនល្មើសចាក់ស្លាប់នៅខាងក្រៅផ្សារដ៏អ៊ូអរមួយក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ហើយក្រោយធ្វើសកម្មភាពរួច ជនល្មើសដែលពាក់មួយការពារសុវត្ថិភាពបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ខណៈវរសេនីយ៍ត្រី លី ដាវី អាយុ៣៦ឆ្នាំ ដែលបម្រើការងារនៅក្រសួងការពារជាតិកំពុងដើរតែម្នាក់ឯងជិតផ្លូវកាច់ជ្រុងខាងជើងឆៀងខាងលិចផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ក៏ស្រាប់តែជនល្មើសមិនស្គាល់អត្តសញ្ញាណម្នាក់បានចាក់ទ្រូងរបស់គាត់ជាច្រើនកាំបិតនៅម៉ោងប្រហែល៩និង៤៥នាទីព្រឹក នេះបើតាមអ្វីដែលលោក ស្ដើង សារិទ្ធ នាយប៉ុស្តិ៍សង្កាត់បានលើកឡើងនៅកន្លែងកើតហេតុ។ មុនពេលច្រានចោលសំណួរបន្ថែមទៀត លោក ស្ដើង សារិទ្ធ បានមានប្រសាសន៍ថា "យើងកំពុងស៊ើបអង្កេត ហើយរហូតមកទល់ពេលនេះខ្ញុំគ្មានអ្វីដែលត្រូវប្រាប់អស់លោកទេ"។ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌបានមានប្រសាសន៍នៅម៉ោងប្រហែល១០យប់ថា នគរបាលមិនទាន់កំណត់អត្តសញ្ញាណឬចាប់ខ្លួនជនសង្ស័យណាម្នាក់បាននៅឡើយទេ។...
គោអូស្ត្រាលីត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែក្រុងព្រះសីហនុលើកដំបូងសម្រាប់កាប់សាច់លក់
នាវាមួយគ្រឿងដែលដឹកគោអូស្ត្រាលី ចំនួន២.៧៦៦ក្បាល បានបោះយុថ្កានៅឆ្នេរសមុទ្រក្រុងព្រះសីហនុកាលពីយប់មិញ ហើយនឹងទម្លាក់ពួកវាចុះនៅព្រឹកនេះ ដែលជាការដឹកជញ្ជូនគោយកសាច់លើកដំបូង ចេញពីប្រទេសដែនកោះស្ថិតនៅមហា សមុទ្របា៉ស៊ីហ្វិកនេះ ចាប់តាំងពីរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងកង់បេរ៉ា បានបំពេញជាស្ថាពរនូវពិធីសារសុខភាព (Health Protocol) កាលពី២ឆ្នាំមុន នេះបើយោងតាមតំណាងមួយរូបរបស់ក្រុមហ៊ុនផ្គត់ផ្គង់បានលើកឡើងកាលពីម្សិលមិញ។ តាមការរំពឹងទុក នាវានេះនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុវេលាម៉ោងប្រហែល៦ព្រឹកថ្ងៃនេះ ហើយគោទាំងនោះនឹងត្រូវដឹកជញ្ជូនទៅកាន់ទីតាំងរបស់ក្រុមហ៊ុន អេស អិល អិន មីត សឹបផ្លាយ (SLN Meat Supplies) ក្នុងរយៈពេល៣ម៉ោង នេះបើយោងតាមការឲ្យដឹងពីលោក ហោ ស៊ឹមលាង អគ្គនាយកក្រុមហ៊ុនកម្ពុជាមួយនេះ។ លោកមានប្រសាសន៍ថា គោទាំងនេះដែលមួយក្បាលៗមានទម្ងន់ចន្លោះពី៣៧០គីឡូក្រាមទៅ៦០០គីឡូក្រាម និងមានតម្លៃរហូតដល់ទៅ១.៩០០ដុល្លារ រំពឹងថានឹងលក់បានក្នុងតម្លៃចន្លោះពី១០ដុល្លារទៅ២០ដុល្លារក្នុងមួយគីឡូក្រាម នៅពេលគេសម្លាប់វារួច។ ខណៈវាថ្លៃជាងគោចិញ្ចឹមក្នុងស្រុក សាច់គោប្រភេទនេះនឹងមានតម្លៃថោកជាងសាច់គោក្លាសេនាំចូលដល់ទៅ៤០ភាគរយ។ លោកបានបញ្ជាក់ថា “សាច់គោដែលសម្លាប់នៅកម្ពុជា មានតម្លៃថោកជាង និងស្រស់ជាង ឆ្ងាយណាស់ ដូច្នេះប្រជាជនវណ្ណៈកណ្ដាល...
គណៈកម្មាធិការជាតិអូឡាំពិកស្វែងរកអត្តពលិកដែលមានឈាមជ័រជាខ្មែរដើម្បីតំណាងកម្ពុជា
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូរឡាំពិកបានមានប្រសាសន៍កាលពីម្សិលមិញថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានស្វែងរកជំនួយពីក្រសួងការបរទេសដើម្បីស្វែងរកអត្តពលិកដែលមានឈាមជ័រជាខ្មែរនៅទូទាំងពិភពលោកដើម្បីលើកស្ទួយដល់ក្រុមកីឡាជាតិ។ លោក ថោង ខុន បានពន្យល់កាលពីម្សិលមិញថា "ផែនការមេ"ដែលបានអនុម័តកាលពីពេលថ្មីៗសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានបញ្ចូលខមួយដែលអនុញ្ញាតឱ្យអត្តពលិកដែលមានឈាមជ័រជាខ្មែរនៅទូទាំងពិភពលោកអាចប្រកួតដើម្បីកម្ពុជា។ ដោយលើកឡើងអំពីលិខិតមួយច្បាប់ដែលផ្ញើជូនក្រសួងការបរទេសកាលពីសប្តាហ៍មុនស្វែងរកជំនួយពីស្ថានទូតកម្ពុជានៅទូទាំងពិភពលោកក្នុងការស្វែងរក និងជ្រើសរើសអត្តពលិកនោះ លោកបានមានប្រសាសន៍ថា "បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសយើងនឹងទទួលពួកគាត់ឲ្យមកប្រកួតក្នុងនាមប្រទេសជាតិ"។ លោកបានមានប្រសាសន៍ថា បើទោះជាឧបករណ៍សម្រាប់អត្តពលិកនៅក្រៅប្រទេសអាចមានបទដ្ឋានខ្ពស់ក៏ពិតមែន តែអ្នកដែលចង់ប្រកួតត្រូវបង្ហាញជំនាញរបស់ខ្លួនជាមុននៅក្នុងប្រទេសកម្ពុជារួមមាននៅពិធីបើកកីឡាជាតិនៅខែតុលាជាដើម។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបានលើកឡើងកាលពីម្សិលមិញថា លោក ជ័រដេន ពិសី វីនដល (Jordan Pisey Windle) ជាកូនខ្មែរដែលអាមេរិកសុំយកទៅចិញ្ចឹម និង ឌែលថុន គីម (Delton Kim)...
ភ័ស្តុតាងរបស់ចៅក្រមអបយសត្រូវបានតម្កល់ទុកជាថ្មី
កាលពីថ្ងៃពុធ តុលាការក្រុងភ្នំពេញបានលុបចោលសំណើមួយទៀតពីពាណិជ្ជករអង់គ្លេសដែលជាប់រឿងក្តី គឺ លោក ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) សុំឲ្យស៊ើបអង្កេតឡើងវិញនូវភ័ស្តុតាងទាំងអស់ដែលប្រមូលបានដោយលោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញអបយស ក្នុងរឿងក្តីឆបោកមួយ ដែលឃើញលោក ហ្វ្រីយ៉េត ជាប់ពន្ធនាគាររយៈពេលជាងបីឆ្នាំហើយ។ ក្នុងនីតិវិធីតុលាការបន្ត លោក ហ្វ្រីយ៉េត និងសហចុងចោទបួននាក់រងការចោទប្រកាន់ពីបទក្លែងឯកសារ ដើម្បីទទួលបានដីសម្រាប់ក្រុមហ៊ុនជីវឥន្ធនៈរបស់លោក គឺក្រុមហ៊ុន International Green Energy (IGE)។...
នាយករដ្ឋមន្ត្រីបន្ទោស ‘ក្រុមប្រឆាំង’ ចំពោះការចូលប្លន់គេហទំព័រ
គេហទំព័រផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចូលប្លន់ដោយសមាជិកក្រុមអនាមិកកាលពីថ្ងៃសៅរ៍ ហើយគេហទំព័រនេះត្រូវបានជំនួសដោយរូបភាពវីដេអូបង្ហាញរូបថតអ្នកដែលបានស្លាប់ និងអំពើហិង្សាដែលគាំទ្រដោយរដ្ឋាភិបាលក្នុងប្រទេសកម្ពុជារយៈពេលជាង៣០ឆ្នាំកន្លងមក។ នៅក្នុងសារតាមហ្វេសប៊ុកកាលពីរសៀលថ្ងៃសៅរ៍ លោក ហ៊ុន សែន បានមានប្រសាសន៍ថា គេហទំព័រនេះត្រូវបានចូលប្លន់នៅម៉ោងប្រហែល៤និង១២នាទីទៀបភ្លឺក្នុងការខិតខំប្រឹងប្រែងដើម្បី "បំផ្លាញកិត្តិយសរបស់លោក"។ គេហទំព័រនេះត្រូវបានជួសជុលឡើងវិញនៅល្ងាចថ្ងៃសៅរ៍ ហើយបានដំណើរការដូចធម្មតាកាលពីយប់មិញ។ លោកនាយករដ្ឋមន្ត្រីបានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា "ទង្វើនេះត្រូវបានប្រព្រឹត្តយ៉ាងជាក់ច្បាស់ និងមិនអាចប្រកែកបានដោយក្រុមប្រឆាំងដែលតែងតែងព្យាយាមស្វែងរកមធ្យោបាយបែបបញ្ឆេះដើម្បីវាយប្រហារលោកនាយករដ្ឋមន្ត្រី។ លោកមិនបានចេញឈ្មោះ "ក្រុមប្រឆាំងនោះទេ"។ ជាផ្នែកមួយនៃការចូលប្លន់នេះ ទំព័រដើមនៃគេហទំព័រដែលត្រូវបានចាប់ផ្តើមដំណើរការកាលពីខែមករា ហើយបានផ្សព្វផ្សាយពីសកម្មភាពផ្លូវការរបស់លោក ហ៊ុន សែន ត្រូវបានជំនួសដោយរូបថតលោកនាយករដ្ឋមន្ត្រីដែលគេយកទៅកែ ដោយពាក់មកុដធំ ពណ៌មាសមានរូបសញ្ញាហ្វេសប៊ុក និងអមដោយអក្សរសរសេរថា "អធិរាជហ្វេសប៊ុក" ជាការសំដៅច្បាស់ក្រឡែតចំពោះប្រជាប្រិយភាពតាមប្រព័ន្ធអីុនធឺណិតរបស់លោកនាយករដ្ឋមន្ត្រី ដែលប្រណាំងប្រជែងជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួន។ វីដេអូនៅក្នុងយូធូបដែលបានបង្ហោះពីក្រោមរូបថតដែលត្រូវបានដាក់បញ្ចូលទៅក្នុងគេហទំព័រនេះជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ បង្ហាញអំពីទំព័រដើមត្រូវបានគេចូលប្លន់មួយផ្សេងទៀត ដែលបង្ហាញអំពីរូបថតនៃការវាយប្រហារ និងអំពើព្រៃផ្សៃ...
បន្ទាប់ពីដំណើរការសាកល្បង សេវារថភ្លើងនឹងចាប់ផ្តើម
បន្ទាប់ពីជោគជ័យពីការដាក់ឲ្យដំណើរការសាកល្បងនៅពេលចូលឆ្នាំថ្មីកាលពីដើមខែនេះ សេវារថភ្លើងនឹងចាប់ផ្តើមផ្តល់សេវានៅចុងសប្តាហ៍ជាទៀងទាត់ រវាងក្រុងភ្នំពេញនិងក្រុងព្រះសីហនុនៅថ្ងៃសៅរ៍ ដោយមានការឈប់នៅខេត្តតាកែវនិងខេត្តកំពត។ យោងតាមលោក ចន ហ្គីរី (John Guiry) នាយកប្រតិបត្តិ ឲ្យដឹងថា រាជាយស្ម័យយានបានចាប់ផ្តើមសេវាអ្នកដំណើរជាថ្មីរវាងរាជធានីនិងខេត្តឆ្នេរសមុទ្រកាលពីថ្ងៃទី១០ខែមេសា បន្ទាប់ពីការអាក់ខានអស់រយៈពេល១៤ឆ្នាំ និងបានលក់អស់២.២៥០សំបុត្រនៅពេលដាក់ឲ្យដំណើរការរយៈពេលសាកល្បង៨ថ្ងៃ។ លោក ហ្គីរី បាននិយាយថា ដោយរីករាយនឹងប្រជាប្រិយនៃផ្លូវ ដែលយឺតជាង ប៉ុន្តែថោកជាងជម្រើសដឹកជញ្ជូនតាមផ្លូវគោកផ្សេងទៀតនោះ នៅថ្ងៃសៅរ៍ ក្រុមហ៊ុននឹងចាប់ផ្តើមសេវាចុងសប្តាហ៍ទៀងទាត់និងថ្ងៃបុណ្យ។ លោកបាននិយាយថា "រយៈពេលខ្លីនិងយូរគឺថា វាហាក់ដូចជាសាធារណជនកំពុងទទួលយកគំនិតនេះ"។ លោកបាននិយាយបន្ថែមថា លោកប្រាកដក្នុងខ្លួនថា តម្រូវការធ្វើដំណើរតាមរថភ្លើងនឹងមានច្រើន។ “យើងបានតួលេខ...
លោកនាយករដ្ឋមន្ត្រីក្រើនរំឭកអំពីការខ្វះទឹក នៅពេលកើតមានគ្រោះរាំងស្ងួត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្របានយកទំព័រហ្វេសប៊ុកដើម្បីធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រើទឹកដោយសន្សំសំចៃនៅពេលមានគ្រោះរាំងស្ងួតខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ ហើយលោកបានពន្យល់ដែរថា រដ្ឋាភិបាលកំពុងដឹកទឹកចែកចាយឲ្យអ្នកដែលត្រូវការទឹកបំផុត។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា មានខេត្តយ៉ាងហោចណាស់ប្រាំបួនបានរងគ្រោះខ្លាំងដោយសាររលកកម្តៅ ដែលបានបណ្តាលឲ្យប្រភពទឹកជាច្រើនរីកស្ងួតយ៉ាងឆាប់រហ័ស។ លោកបានសរសេរថា "សូមបងប្អូនទាំងអស់ បន្ថយការប្រើប្រាស់ទឹកខ្ជះខ្ជាយ នៅពេលកំពុងប្រឈមការខ្វះខាតទឹក ហើយខ្ញុំសង្ឃឹមថា ជំនួយទឹកដែលអាជ្ញាធរកំពុងចែកចាយ នឹងជួយបំពេញសេចក្តីត្រូវការរបស់បងប្អូនទាំងអស់គ្នា"។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកបានអំពាវនាវដល់អាជ្ញាធរធ្វើយ៉ាងណាឲ្យទឹកបានទៅដល់សហគមន៍នានាដែលកំពុងត្រូវការ។ លោកបានសរសេរថា "ខ្ញុំបានស្នើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្តល់ប្រាក់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីទិញប្រេងសម្រាប់ការដឹកជញ្ជូនទឹកឲ្យប្រជាពលរដ្ឋប្រើ និងក្រសួងធនធានទឹកប្រើប្រាក់នោះដើម្បីបានទឹកពីប្រភពទឹកនានា"។ លោក កែវ វី...
អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាសម្លាប់ខ្លួន
យោងតាមនគរបាលឲ្យដឹងថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅព្រឹកថ្ងៃពុធក្នុងផ្ទះមួយកន្លែងនៅក្រុងភ្នំពេញ ដែលផ្តល់ដោយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ដោយបានធ្វើអត្តឃាតនៅក្នុងបន្ទប់របស់គាត់។ លោក ថេង កុសល មេប៉ុស្តិ៍សង្កាត់បាននិយាយថា បុរសនោះ ជាអ្នកស្វែងរកសិទ្ធិជ្រកកោនម្នាក់ក្នុងចំណោមអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិវៀតណាមជិត២០០នាក់ដែលកំពុងរង់ចាំការពិនិត្យសំណុំបែបបទរបស់ខ្លួនក្នុងក្រុងភ្នំពេញ ត្រូវបានប្រទះឃើញនៅម៉ោង១១ព្រឹកដោយអ្នកភូមិម្នាក់ទៀតនៅផ្ទះនោះក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លោក កុសល បាននិយាយថា "យើងបានសួរប្រជាជនដែលរស់នៅទីនោះ ហើយពួកគេបាននិយាយថា គាត់បានធ្វើអត្តឃាត ពីព្រោះគាត់តែងតែមិនសប្បាយចិត្តដែលគាត់ឈឺញឹកញាប់ ដូចជាឈឺក្បាលនិងផ្តាសាយ ឈឺនេះឈឺនោះ ប៉ុន្តែយើងមិនដឹងប្រាកដថាគាត់មានជំងឺអ្វីខ្លះទេ"។ លោកបាននិយាយថា "បន្ទាប់ពីធ្វើការពិនិត្យសព យើងបានសន្និដ្ឋានថា គាត់ពិតជាបានសម្លាប់ខ្លួនឯងដោយការចងក ដោយប្រើខ្សែ។...
អ្នកនិពន្ធការពារការមិនបញ្ចូលអត្តសញ្ញាណក្រុមមន្ត្រីបច្ចុប្បន្ន
អ្នកនិពន្ធ អីុសា ឧស្មាន់ បានប្រាប់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃពុធថា នៅពេលឈ្មោះរបស់ក្រុមមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្នលេចឡើងក្នុងបទសម្ភាសសម្រាប់សៀវភៅពីរក្បាលស្តីពីមូស្លីម លោកមិនបានបញ្ចូលមន្ត្រីទាំងនោះក្នុងអត្ថបទទេ។ លោកបានសន្មតការមិនដាក់បញ្ចូលនេះដោយសារការខ្វះភ័ស្តុតាងក្នុងការភ្ជាប់ក្រុមមន្ត្រីទាំងនោះទៅនឹងឧក្រិដ្ឋកម្មប្រឆាំងក្រុមជនជាតិភាគតិច គឺមិនមែនខ្លាចផលអាក្រក់នោះទេ។ លោក ឧស្មាន់ បានប្រឈមនឹងសំណួរជាច្រើនពីមេធាវីការពារលោក នួន ជា និងលោក ខៀវ សំផន ដែលកំពុងត្រូវតុលាការវិនិច្ឆ័យទោសលើបទចោទប្រកាន់ជាច្រើន ក្នុងនោះមានអំពើប្រល័យពូជសាសន៍ ក្នុងដំណាក់២នៃសំណុំរឿង០០២ អំពីវិធីសាស្ត្រដែលគាត់បានប្រើ នៅពេលស្រាវជ្រាវរកឧទ្ទាមចាម នៅកន្លែងដែលឥឡូវនេះជាខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ យោងតាមរបាយការណ៍អង្គការសិទ្ធិមនុស្ស Human Rights...